• 2020-02-06 02:56:57
  • ភាពយន្ត

ផលិតកម្ម​​​ និង​​​ក្រុមហ៊ុន​​​ផលិត​​​ស្ព​ត​​​ពាណិជ្ជកម្ម​ច្រើន កំពុង​​​ទា​ក់ទង​​​កញ្ញា វ៉េ​កា ថត​

  • 2020-02-06 02:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផលិតកម្ម​​​ខ្សែ​ភាព​យ​ន្ដ និង​​​ក្រុមហ៊ុន​​​ផលិត​​​ស្ព​ត​​​ពាណិជ្ជកម្ម​​​ចំនួន​​៣ កំពុង​​​ពិចារណា​​​យក​​​តារា​​​ម៉ូ​ដែល និង​​​ជា​​​ម្ចាស់​​​ពា​ន​​​រ​ង្វាន់​​​តារា​​​ឆ្នើម​​​ដែល​​​ទើប​​​លើក​​​ពា​ន​​​ថ្មី​​​ៗ​​​នៅ​​​ទីក្រុង​​​បាងកក គឺ​​​កញ្ញា ភី​យ៉ា វ៉េ​កា ដើម្បី​​​ទៅ​​​ថត​​​រឿង និង​​​ស្ព​ត​​​ផ្សេងៗ​។​ ​ ​កញ្ញា ភី​យ៉ា វ៉េ​កា និយាយថា កញ្ញា​​​មិន​​​ទាន់​​​ចង់​​​បញ្ចេញ​​​ឈ្មោះ​​​ក្រុមហ៊ុន​​​ទាំង​​៣​​នៅ​​​ឡើយ​​​ទេ តែ​​​តំណាង​​​របស់​​​ស្ថាប័ន​​​ទាំង​​​​បី​​​បាន​​​មក​​​ទាក់​​​ទង​​​កញ្ញា​​​ដោយ​​​ផ្ទាល់ហើយ ហើយ​​​ប្រាប់​​​ថា​​ ​ចាំ​​​ប​ន្ដិ​ច​​​គេ​​​នឹង​​​ឲ្យ​ចម្លើយ​វិញ​។ ចំពោះ​​​កញ្ញា​​​បាន​​​ត្រៀម​​​ខ្លួន​​​រួច​​​ជា​​​ស្រេច​​​ក្នុង​​​ថត​។​

​ចំពោះ​​​សំណួរ​​​ថា​​​តើ​​​តួអង្គ ឬ​​​ស្ព​ត​​​បែប​​​ណា​​​ដែល​​​ប្អូន​​​ចូល​ចិត្ដ​​​ថត​​​ជាង​​​គេ​? នាង​​​បាន​​​ញញឹម រួច​​​ពោល​​​ថា​៖ វា​​​អា​ស្រ័​យ​​​លើ​​​ម្ចាស់​​​ផលិតកម្ម​​​ត​ម្រូ​វ​​​ទេ​​​បង​។ តែ​​​បើ​​​ខ្ញុំ​​​ចូល​ចិត្ដ​​​តួ​​​អង្គ​​​របៀប​​​ឆ្នាស់ឆ្នើម និង​​​ក្រ​ម៉េច​ក្រមើម ហើយ​​​កំប្លែង ព្រោះ​​​ខ្ញុំ​​​ងាយ​​​ស្រួល​​​នឹង​​​បត់បែន​​​បាន​​​ភ្លាមៗ​"។ កញ្ញា​​ ​បញ្ជាក់​​​ថា កន្លង​​​ទៅ​​​កញ្ញា​​​ក៏​​​ធ្លាប់​​​ដើរ​​​តួរ​​​រឿង​​​អប់​រំ​​​ខ្លីៗ​​​ខ្លះ​​​ដែរ ហើយ​​​គេ​​​ឃើញ​​​ថា​​​ធ្វើ​​​បាន​​​ល្អ​។​ ​

​កញ្ញា ភី​យ៉ា វ៉េ​កា មាន​​​វ័យ​​២០​​ឆ្នាំ និង​​​មាន​​​ស្រុក​​​កំណើត​​​នៅ​​​ខេត្ដ​​​កំពង់​​​ចាម​។ កញ្ញា​​​បាន​​​ចូល​​​ប្រឡូក​​​ក្នុង​​​វិស័យ​​​សិល្បៈ​​​តាម​​​រយៈ​​​ការ​​​ដើរ​​​ម៉ូដ និង​​​ថត​​​ស្ព​ត​​​អប់​រំ​​​ខ្លី​​​ៗ​​​ឲ្យ​​​អង្ក​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​តាំង​​​ពី​​២០១៤​។ រហូត​​​មក​​​ដល់​​​ដើម​​​ឆ្នាំ​​២០២០ នេះ កញ្ញា និង​​​តារា​​​ម៉ូ​ដែល​​​របស់​​​កម្ពុជា​​៥​​នាក់​​​ផ្សេង​​​ទៀត ទទួល​​​បាន​​​ការ​​​កោតសរសើរ​​​ពី​​​កិច្ច​​​ខិត​ខំ​​​ប្រឹង​ប្រែង​​​ពួកគេ​​​ក្នុង​​​ការ​​​ដើរ​​​ម៉ូដ។

ជា​លទ្ធផល ពួក​នាង​ទទួល​​​បាន​​​ពា​ន​​​រ​ង្វាន់​​​តារា​​​ឆ្នើម​​​ក្នុង​​​កម្មវិធី​​​មួយ​​​ឈ្មោះ​​​ថា Thailand Digital Awards 2020​នៅ​​​ទីក្រុង​​​បាងកក​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ប៉ុណ្ណោះ៕​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ Chin Sopheak

មតិយោបល់