• 2020-02-06 03:42:50
  • ព័ត៌មាន

អតីត​តារា​ចម្រៀង​សាន់ដេ អេនជី ធ្វើ​ឲ្យ​ស្វាមី​រំភើប​ដើម​ឆ្នាំ ២០២០

  • 2020-02-06 03:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀងសាន់ដេ អេនជី ដែល​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​ជាង​១​ឆ្នាំ​ហើយ​នោះ ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​ស្វាមី​រំភើប​ខ្លាំង​ក្រោយ​នាង​បាន​ពពោះ​កូន​ដំបូង​ជូន​ស្វាមី​របស់​នាង។

អេនជី បាន​បញ្ចេញ​ពី​រឿង​មង្គល​របស់​នាង នៅ​លើ​បណ្ដាញ​សង្គម។ នាង​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ចេះ​តែ​មាន​អាការ​មិន​ស្រួល​ខ្លួន ឈឺ​នេះ ឈឺ​នោះ​មិន​ស្វាង ដល់​ពេល​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ទើប​ដឹង​លទ្ធផល។ "ចេះ​តែ​ឈឺ​នេះ ឈឺ​នោះ មិន​ដឹង​មុខ​ពេល​នេះ​រក​ឃើញ​ហើយ តាម​ពិត​កូនMommy ធ្វើ​ទុក​សោះ​សូម​អោយ​ឆ្នាំ​ថ្មី​ជីវិត​គ្រួសារ​ខ្ញុំ​ជួប​តែ​សេចក្តី​សុខ រក​ស៊ី​មាន​បាន ជួប​តែ​មនុស្ស​ល្អ!”។ អេនជី ថ្លែង។

អតីត​តារា​ចម្រៀង​ស្រី​ស្អាត លើក​ឡើង​ថា នេះ​ជា​កាដូ​ពិសេស​របស់​នាង​សម្រាប់​ស្វាមី​នា​ដើម​ឆ្នាំ​នេះ ហើយ​ជា​លទ្ធផល​គឺ​ថា ស្វាមី​នាង​សប្បាយ​ចិត្ត​ណាស់។ "ប្រាប់​គាត់​ហើយ​បង ហើយ​គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់!”។

អេនជី បាន​លះបង់​ជីវិត​ខ្លួន​មួយ ក្រោយ​សម្រេច​ចូល​រោងការ​ជាមួយ​លោក គង់ សុខ​អេង កាល​ពី​ថ្ងៃ​ទី ២៨ មេសា ២០១៨ យ៉ាង​អធិកអធម។ ក្រោយ​ពី​រៀបការ​រួច នាង​បាន​បន្សាត់​ខ្លួន​ចេញ​ឆ្ងាយ​ពី​សិល្បៈ ហើយ​យក​ខ្លួន​ទៅ​នឹង​ការងារ​រកស៊ី​មួយ​ចំនួន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ផែនការ​បង្កើត​កូន​ឲ្យ​ស្វាមី​ត្រូវ​ពន្យារ​ពេល ក៏​ព្រោះ​តែ​នាង​ចង់​ឲ្យ​មុខ​របរ​ទាំង​ឡាយ មាន​ភាព​រឹង​មាំ​ជា​មុន​សិន។

ក្រោយ​ពី​អាជីវកម្ម​បាន​មាំ​ទាំ​ហើយ អេនជី ប្រាប់​ថា នាង និង​ស្វាមី​ក៏​បាន​ព្រម​ព្រាង​គ្នា​ថា​យក​បុត្រ​ឆ្នាំ​នេះ ព្រោះ​ថា​ឆ្នាំ​ល្អ ពោល​គឺ​ជា​ឆ្នាំ​ជូត ធាតុ​មាស ឥឡូវ​នាង​បាន​ដូច​បំណង​ហើយ ដែល​បាន​ធ្វើ​ឲ្យ​នាង និង​គ្រួសារ​សប្បាយ​ចិត្ត​ខ្លាំង។ "មួយ​រយៈ​ពេល​មុន ខ្ញុំ​ចង់​អោយ​មុខ​របរ​របស់​ខ្ញុំ​មាន​ភាព​រឹង​មាំ ណា​មិន​ទាន់​ចង់​បាន​កូន​ផង​ឆ្នាំ​មុន តែ​ឆ្នាំ​នេះ​សម្រេច​ចិត្ត​ថា​យក​កូន​ព្រោះ​ស្រលាញ់​កូន​ឆ្នាំ​ជូត​មាស"។

ក្រៅ​ពី​ហេតុផល​ពី​ខែ​ឆ្នាំ អតីត​តារា​ចម្រៀង​សាន់ដេ​រូប​នេះ ប្រាប់​ថា ឥឡូវ​ជា​ពេល​សម​ស្រប​បំផុត ដោយ​សារ​តែ​ពួក​នាង​មិន​អ្វី​គ្រប់​គ្រាន់​ហើយ ទើប​យល់​ថា វា​ដល់​ពេល​ដែល​នាង និង​ស្វាមី​គួរ​បើក​ទ្វារ​ទទួល​យក​សមាជិក​ថ្មី​នៅ​ឆ្នាំ​នេះ។ តាម សាមី​ខ្លួន​ប្រាប់​ថា កូន​ដំបូង​របស់​នាង​នេះ គឺ​មាន​អាយុ​១​ខែ​ហើយ ហើយ​ជា​កូន​ប្រុស ហើយ​ក្នុង​នោះ​នាង​ថា ប្រសិន​បើ​បាន​កូន​ភ្លោះ​ថែម​ទៀត រឹត​តែ​ប្រសើរ។

វិល​ទៅ​រឿង​ថា​តើ នាង​គ្រោង​បង្កើត​កូន​ប៉ុន្មាន​នាក់​ជូន​ស្វាមី ម្ចាស់​បទ "កុំ​ទាន់​បែក​ចិត្ត​ពី​អូន" ប្រាប់​ថា នាង​មិន​ទាន់​ច្បាស់​លើ​គម្រោង​នេះ​ឡើយ ប៉ុន្តែ​នៅ​ពេល​នេះ នាង និង​គ្រួសារ​ជាមួយ​នឹង​រីករាយ​នឹង​ដំណឹង​មាន​គភ៌​ជា​លើក​ទី​១​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់