• 2020-02-06 09:41:50
  • ព័ត៌មាន

ញាក់សាច់! លើសការរំពឹងទុក បទ​ថ្មីរបស់ iKON ចេញ​មកឡូយអស់ស្ទះ

  • 2020-02-06 09:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​មាន​ចំណងជើង​ថា​ "Dive” ដែល​ជា​ស្នាដៃ​ដើម​ឆ្នាំ ២០២០ របស់​ i​KON ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០៦ ខែកុម្ភៈ​នេះ ម៉ោង​ ៤រសៀល (ត្រូវនឹង​ម៉ោង ៦ល្ងាច នៅប្រទេសកូរ៉េ)។

ការ​ទន្ទឹង​រង់ចាំការ​វិល​មក​វិញ​​របស់​ i​KON​ ពី​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​ដល់​ហើយ។ មក​វិញ​លើក​នេះ​ សមាជិក​ទាំង​ ៦​មិន​ធ្វើ​ឲ្យ​ Fan របស់​ខ្លួន​អស់​សង្ឃឹម​ឡើយ ព្រោះ​ថា​លើក​នេះ​ ពួកគេ​កាន់​តែ​ប្លែក​ ហើយ​បទ​ចម្រៀង​វិញ​ក៏​ពីរោះ​មួយ​បែប​ថ្មី​ទៀត។

បទ​ស្ថិត​ក្នុង​អាល់ប៊ុម​តូច​ទី ៣ «I Decide» នេះ​ បាន​ក្លាយ​ជា​បទ​ថ្មី​ដែល​ i​KON បង្ហាញ​មុខ​ជាមួយ​នឹង​សមាជិក ៦​នាក់ ដោយ​គ្មាន​វត្តមាន​របស់​ B.I។

ទស្សនាដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់