• 2020-02-08 03:44:09
  • ចម្រៀង

មិន​បាច់​ឡើង​ឆាក​ទំនើប តែ​បុរស​២នាក់​ច្រៀង​បទ "វាល​ស្រែ​១០០" ពីរោះ​រណ្ដំ​ចិត្ត!

  • 2020-02-08 03:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​បច្ចុប្បន្ន​មនុស្ស​មាន​ជម្រើស​ច្រើន​ក្នុង​ការ​សប្បាយ​តាម​រយៈ​ការ​ច្រៀង​កម្សាន្ត ដោយ​សារ​តែ​ឧកបរណ៍​ភ្លេង​មាន​ច្រើន​ដេរដាស ដូច្នេះ​ហើយ សូម្បី​តែ​នៅ​វាលស្រែ នៅ​ហ្នឹង​ផ្ទះ​ក៏​អាច​ច្រៀង​បាន​យ៉ាង​សប្បាយ ហើយ​ពេល​ខ្លះ​សប្បាយ​ដល់​ថ្នាក់​អ្នក​ក្បែរ​ខាង​ត្អូញត្អែរ​ទៀត។

វិល​មក​បុរស​២នាក់​ក្នុង​វីដេអូ​នេះ​វិញ ពួក​គេ​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​​អារម្មណ៍​តាម​រយៈ​ទឹកដម​សំឡេង និង​បច្ចេកទេស​លើក​ដាក់​សំឡេង​ច្រៀង​បាន​យ៉ាង​ពីរោះ បើ​ទោះ មិន​មាន​ឧបករណ៍​ទំនើប​ៗ ឆាក​តន្ត្រី​ភ្លើង​ចម្រុះ​ពណ៌​ក្ដី។

ម្នាក់​ច្រៀង​នៅ​លើ​ផ្ទះ​ក្បែរ​វាលស្រែ​ខៀវ​ខ្ចី​មើល​ទៅ​មនោរម្យ​ណាស់។ ឯ​ម្នាក់​ទៀត ច្រៀង​នៅ​ភូមិ​ឋាន​របស់​ខ្លួន ប៉ុន្តែ​ពួក​គេ​បាន​ច្រៀង​ចម្រៀង​ក្នុង​បទ​តែ​មួយ គឺ​បទ "វាល​ស្រែ​១០០" សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ិន ស៊ីសាមុត។ ចំណុច​រួម​គ្នា​មួយ​ទៀត គឺ​ពួក​គេ​ទទួល​បាន​ការ​សរសើរ​ដូច​ៗ​គ្នា​ថា ច្រៀង​បាន​ពីរោះ​ណាស់!។

ទស្សនា និង​ស្ដាប់​កម្សាន្ត​អារម្មណ៍​នា​ចុង​សប្ដាហ៍​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់