• 2020-02-10 03:16:08
  • ចម្រៀង

បើក​ទំព័រ​សប្ដាហ៍​ថ្មី កូន​ខ្មែរ​នៅ​អាមេរិក ចេញ​បទ​ស្នេហា​យ៉ាង​ពីរោះ​ស្រទន់

  • 2020-02-10 03:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​មួយ​រូប​ដែល​បច្ចុប្បន្ន បាន និង​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក ទើប​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ផ្ទាល់​ខ្លួន​ក្ដៅ​ៗ​ដោយ​បទ​នេះ មាន​ចំណង​ជើង​ថា "First Love” ដែល​ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ស្នេហា​ពីរោះ​ស្រទន់។

តារា​ចម្រៀង​ដើម​កំណើត​ខ្មែរ​រូប​នេះ​មាន​ឈ្មោះ​ថា Soup Pha ជា​បុគ្គល​ដែល​ស្រឡាញ់​ងប់ងុល​នឹង​សិល្បៈ​ចម្រៀង​មួយ​រូប។ "First Love” រៀបរាប់​ពី​រឿង​ពិត​នៃ​ជីវិត​ស្នេហា​របស់​តារា​ចម្រៀង​តែ​ម្ដង ដែល​លោក​អះអាង​ថា ជា​ទិដ្ឋភាព​ដែល​លោក​តែង​តែ​ចង​ចាំ​មក​រហូត​។ យ៉ាង​លោក មិន​បាន​និយាយ​លម្អិត​ពាក់​ព័ន្ធ​ជីវិត​ស្នេហា​របស់​លោក​ដែល​កើត​ឡើង​នៅ​ទឹក​ដី​លោក​ខាង​លិច​នោះ​ទេ។

នេះ​ជា​បទ​ដំបូង​របស់​លោក​សម្រាប់​ការ​ចាប់​ផ្ដើម​ឆ្នាំ ២០២០។ មិន​ខុស​ពី​បទ​មុន​ដែរ Soup Pha ប្រាប់​ថា លោក​ធ្វើ​បទ​ចម្រៀង​នេះ ដើម្បី​ផ្សព្វផ្សាយ​ពី​ភាសា​ជាតិ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក បូក​រួម​នឹង​លើក​កម្ពស់​វិស័យ​សិល្បៈ​តន្ត្រី​ជាតិ​លើ​ដី​លោក​ខាង​លិច​នេះ​ផង​ដែរ។ ឈរ​លើ​គោល​ការណ៍​នេះ លោក​បញ្ជាក់​ថា នឹង​បន្ត​ផលិត​បទ​ចម្រៀង​ភាសា​ជាតិ​បន្ត​បន្ទាប់​ទៀត​តាម​លទ្ធភាព​នា​ពេល​ខាង​មុខ។

តោះ...ស្ដាប់​បទ​ថ្មី​របស់​កូន​ខ្មែរ​រស់​នៅ​អាមេរិក​រូប​នេះ យក​អារម្មណ៍​ស្រស់​ស្រាយ​សម្រាប់​ការ​ចាប់​ផ្ដើម​ការងារ​ក្នុង​សប្ដាហ៍​ថ្មី​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់