• 2020-02-10 05:36:15
  • ព័ត៌មាន

ឆ្នាំ​នេះ​កូរ៉េ​វ៉ាយ​យក​ពាន​ច្រើន​សាហាវ​ ពី​កម្មវិធី​អូស្ការ ចុះ​ក្រៅ​ពី​នេះ​មាន​អ្នកណាទៀត?

  • 2020-02-10 05:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ​កម្មវិធី​ប្រគល់​ពានអូស្ការ​ឆ្នាំ ២០២០ Academy Awards លើក​ទី៩២ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ចូល​រួមពីសំណាក់​ផលិតករ​ អ្នកដឹកនាំភាពយន្ត​ និង​តារា​ល្បីៗ​ជា​ច្រើន​នាក់។

ដោយឡែក​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ ឃើញ​ថា​​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំ​មួយ​នេះ​ បាន​ធ្វើឲ្យ​កូរ៉េ​កាន់​តែ​រីក​មុខ​មាត់​ខ្លាំង​ ព្រោះ​ថា​ត្រឹម​តែរឿង​កូរ៉េ​ «Parasite» មាន​សមត្ថភាព​ខ្ពស់​ឈ្នះ​ពាន​ជា​ច្រើន​ញាក់​សាច់​ពី​កម្មវិធី​ធំ​នេះ​ ហើយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

ចង់​ដឹង​ថា​ តើ​មាន​អ្នកណា​ខ្លះ​ឈ្នះ​ពាន​អូស្ការឆ្នាំ ២០២០​នេះ​ មក​ដឹង​ដូច​ខាងក្រោម៖

ពាន​ «BEST PICTURE» បាន​ទៅលើ រឿង​ «Parasite»

ពាន​ «DIRECTING» បាន​ទៅលើ រឿង​ «Parasite»

ពាន​ «ACTOR IN A LEADING ROLE» បាន​ទៅលើ Joaquin Phoenix

ពាន​ «ACTRESS IN A LEADING ROLE» បាន​ទៅលើ Renée Zellweger

ពាន​ «ACTOR IN A SUPPORTING ROLE» បាន​ទៅលើ Brad Pitt

ពាន​ «ACTRESS IN A SUPPORTING ROLE» បាន​ទៅលើ Laura Dern

ពាន​ «WRITING (ADAPTED SCREENPLAY)» បាន​ទៅលើរឿង​ «Jojo Rabbit» អ្នកនិពន្ធ​ Taika Waititi

ពាន​ «WRITING (ORIGINAL SCREENPLAY)» បាន​ទៅលើរឿង​ «Parasite» អ្នក​និពន្ធ Bong Joon Ho

ពាន​ «ANIMATED FEATURE FILM» បាន​ទៅលើរឿង​ «Toy Story 4»

ពាន​ «CINEMATOGRAPHY» បាន​ទៅលើរឿង​ «1917»

ពាន​ «COSTUME DESIGN» បាន​ទៅលើរឿង​ «Little Women»

ពាន​ «DOCUMENTARY (FEATURE)» បាន​ទៅលើរឿង «American Factory»

ពាន​ «FILM EDITING» បាន​ទៅលើរឿង «Ford v Ferrari»

ពាន​ «INTERNATIONAL FEATURE FILM» បាន​ទៅលើរឿង «Parasite»

ពាន​ «MAKEUP AND HAIRSTYLING» បាន​ទៅលើរឿង «Bombshell»

ពាន​ «MUSIC (ORIGINAL SCORE)» បាន​ទៅលើរឿង «Joker»

ពាន​ «MUSIC (ORIGINAL SONG)» បាន​ទៅលើរឿង «Rocketman»

ពាន​ «PRODUCTION DESIGN» បាន​ទៅលើរឿង «Once Upon a Time In Hollywood»

ពាន​ «SOUND EDITIN» បាន​ទៅលើរឿង «Ford v Ferrari»

ពាន​ «SOUND MIXING» បាន​ទៅលើរឿង «1917»

ពាន​ «VISUAL EFFECTS» បាន​ទៅលើរឿង «1917»

អត្ថបទ៖ យី សុធារី

មតិយោបល់