• 2020-02-10 08:56:42
  • ជីវិតតារា

ទ្រី ដា​ណា ស្រក់​​​ទឹក​​​ភ្នែក​​​ពេល​​​លាតត្រដាង​​​ពី​​​ជីវិត​​​ពិត​

  • 2020-02-10 08:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay នឹងបង្ហាញពីជីវិតពិត ​អ្នក​​​នាង ទ្រី ដា​ណា ដែល​​​គេ​​​ចាត់​​​ទុក​​​ថា​​​ជា​​​បុគ្គ​ល​​​ឆ្នើម និង​​​ល្បី​​​ឈ្មោះ​​​ម្នាក់​​​នៅ​​​លើ​​​បណ្ដាញ​​​ស​ង្គ​ម​​​ហ្វេ​ស​ប៊ុក​​​តាម​​​រយៈ​​​ការ​​​ចេញ​​​បទ​​​ច​ម្រៀង​​​ពិ​រោះ​​​ៗ និង​​​សកម្មភាព​​​អាជីវកម្ម​​​លក់​​​មាស ពេជ្រ​​​នៅ​​​លើ​​​ផេ​ក​​​របស់​​​ខ្លួន​។ តើអ្នកនាង មានប្រវត្តិយ៉ាងដូចម្ដេច? សូមអានខាងក្រោម​នេះ៖

អ្នកនាង គឺ​​​ជា​​​ស្ដ្រី​​​ម្នាក់​​​ដែល​​​មាន​​​សមត្ថភាព​​​គ្រប់​គ្រាន់​​​ក្នុង​​​ការគ្រប់​​​គ្រង និង​​​ធ្វើ​​​អាជីវកម្ម​​​បាន​​​ច្រើន​​​មុខ រហូត​​​ដល់​​​អ្នក​​​នាង រលាស់​ខ្លួន​​​ចេញ​​​ពី​​​ភាព​​​ក្រីក្រ​​​បាន​។​

​នៅ​​​ក្នុង​​​វីដេអូ​​​ឃ្លី​ប​​​មាន​​​រយៈ​​​ពេល​​​ជាង​​ ១​ម៉ោង ដែល​​​អ្នក​​​នាង​​​បាន​​​ថត​​​ឡាយ​​​នៅ​​​មុន​​​នេះ បង្ហាញ​​​ថា អ្នក​​​នាង គឺ​​​នារី​​​ម្នាក់​​​រៀន​​​បាន​​​តិច ប៉ុន្ដែ​​​មាន​​​ភាព​​​រឹងមាំ​​​ក្នុង​​​ជីវិត​។ អ្នកនាង​កើត​​​ក្នុង​​​គ្រួសារ​​​ក្រីក្រ​​​មួយ​​ ​ដែល​​​ពឹង​​​ផ្អែក​​​លើ​​​ការ​​​លក់ដូរ​​​ប​ន្ដិ​ច​បន្ដួច​​​នៅ​​​តាម​​​ចិញ្ចើម​​​ថ្នល់ ហើយ​​​មុខ​​​របរ​​​លក់​​​លៀស គ្រុំ ត្រី បាយ និង​​​កាហ្វេ​​​​តាម​​​ឡាន​​​ក្រុង គឺ​​​សុទ្ធ​​​តែ​​​ជា​​​មុខ​​​របរ​​​ដែល​​​នាង​​​ធ្លាប់​​​ឆ្លង​​​កាត់​។​

​ ​អ្នក​​​នាង​​​បញ្ជាក់​​​ថា នាង និង​​​ស្វាមី ហ៊ីង បញ្ញា​សិទ្ធិ មិន​​​មែន​​​ជា​​​កូន​​​ចៅ​​​របស់​​​អ្នក​​​ធំ​​​ណា​​​ឡើយ ហើយ​​​រិត​​​តែ​​​មិន​​​មែន​​​ទៅ​​​ទៀត​​​នោះ គឺ​​​អ្នក​​​ទាំង​​​ពីរ​​​មិន​​​បាន​​​កើត​​​ក្នុង​​​ត្រកូល​​​អភិ​ជន​​​ដែល​​​មាន​​​ទ្រ​ព្យ​សម្បត្ដិ​​​មហាសាល​​​ស្រាប់​​​ឡើយ​។ ប៉ុន្ដែ​​​តាម​​​ការ​​​ពិត​​​ទ្រ​ព្យ​​​សម្បត្ដិ​​​ទាំង​​​អស់​​​ដែល​​​មាន​​​សព្វថ្ងៃ គឺ​​​កើត​​​ចេញ​​​ពី​​​ញើស​ឈាម និង​​​ការ​​​ប្រឹង​ប្រែង​​​តស៊ូ​​​រកស៊ី​​​របស់​​​អ្នកនាង​​​តែ​​​ប៉ុណ្ណោះ​។​

​អ្នកនាង ទ្រី ដា​ណា​៖ "នៅ​​​ឆ្នាំ​​២០១០ ខ្ញុំ​​​សន្សំ​​លុយ​​​បាន​​ ១០​​ម៉ឺន​​​រៀល ដើម្បី​​​ទិញ​​​ខោ​​​អាវ​​​ជ​ជុះ​​​លក់​​​ក្រោម​​​ឆ័ត្រ​​​នៅ​​​មុខ​​​រោងចក្រ​​​ម្ដុំ​​​ផ្សារ​​​សាំ​ផាន់ ក្នុង​​​សង្កាត់​​​ទួល​សង្កែ​។ អាជីវកម្ម​​​ហ្នឹង​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ច្រើន​​​ពី​​​អតិ​ថិ​ជន ហើយ​​​ខ្ញុំ​​​ក៏​​​ព​ង្រី​ក​​​មុខ​​​របរ​​​បន្ថែម​​​ទៀត ហើយ​​​រហូត​​​មក​​​ដល់​​​សព្វថ្ងៃ​​​នេះ ខ្ញុំ​​​មាន​​​មុខ​ជំនួញ​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ដៃ​"​។​

​ ​អ្នកនាង ទ្រី ដា​ណា បាន​​​ប​ង្កើ​ប​​​ពី​​​គ​ន្លឹះ​​​ជោគ​ជ័យ​​​របស់​​​ខ្លួន​​​ថា ការ​​​រក្សា​​​ភាព​​​ស្មោះត្រង់ តស៊ូ និង​​​សកម្ម​​​ក្នុង​​​ការងារ គឺ​​​ជា​​​ផ្លូវ​​​ដែល​​​អ្នក​​​នាង​​​ធ្លាប់​​​ដើរ ហើយ​​​ទទួល​​​បាន​​​ជោគ​ជ័យ​។ បច្ចុប្បន្ន​​​អ្នកនាង គឺ​​​ជា​​​ម្ចាស់​​​ហាង​ពេជ្រ​​​នៅ​​​ព្រែក​​​ព្នៅ និង​​​ជា​​​អគ្គនាយិកា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេត​ឌី​ង ខូ​អិល​ធី​ឌី ដែល​​​នាំ​​​ចូល និង​​​ចែកចាយ​​​ផ្ដាច់​​​មុខ​​​នូ​វ​​​ផលិតផល​NNP​៕​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់