• 2020-02-11 04:10:09
  • ព័ត៌មាន

អ្នក​និពន្ធ​ចេញ​មុខ​ភ្លាម​ៗ ក្រោយ​ផ្ទុះ​ការរិះគន់​វីដេអូ Trailer រឿង "អន្ទាក់​ស្នេហ៍" ជា​រឿង​ច​ម្ល​ង​ភាពយន្ត​ថៃ

  • 2020-02-11 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​និពន្ធ​នៃ​ភាព​យ​ន្ត​ខ្មែរ​រឿង “​អន្ទាក់​ស្នេហ៍​” បាន​ចេញ​មុខ​មក​តតាំង ក្រោយ​រឿង​នេះ ត្រូវ​បាន​អ្នកទស្សនា​ភាព​យ​ន្តមួយ​ចំនួន​រិះ​គន់ ថា​បាន​ច​ម្ល​ង​សាច់រឿង ស្នាម​របួស​ចាស់ ឬ The Scar របស់​ប្រទេស​ថៃ និង​បាន​អះអាង​ថា វីដេអូ​ខ្លី​នៃ​រឿង​ទាំងពីរ មាន​លក្ខណៈ​ដូចគ្នា​ស្ទើរ​តែ​ទាំងស្រុង។

​លោក​សាស្ត្រ​ចា​រ្យ ចាន់ សារិន ផ្នែក​ល្ខោន​យី​កេ នៃ​សាលា​ម​ធ្យ​ម​សិក្សា​សិល្បៈ ដែល​ជា​កវី​និពន្ធ​រឿង “​អន្ទាក់​ស្នេហ៍​ ”បាន​អះអាង​ថា រឿង “​អន្ទាក់​ស្នេហ៍​” ជា​ស្នាដៃ​និពន្ធ​របស់​លោក​ផ្ទាល់ ដែល​ប្រើ​ពេល​គិត​ប្រមូល​ពី​សាច់រឿង​ពិត របស់ ចាស់​ទុំ ក្នុងស្រុក​ភូមិ​របស់​លោក ធ្លាប់​រស់នៅ​កាលពី​យុវជន​ជំ​ទង មក​សរសេរ​ឡើង អស់​រយៈពេល ១ ឆ្នាំ និង​រៀប​ជា​អត្ថបទ​ភាព​យ​ន្ត​ជិត ១​ឆ្នាំ​ទៀត។

ដូច្នេះ​មិន​ពិត​ទេ ដែល​ថា​ភាពយន្ត​របស់​លោក ទទួល​បាន​ការ​រិះគន់​ថា​ចម្លង​ពី​សាច់​រឿង​របស់​ប្រទេស​ជិត​ខាង។ ភាព​យ​ន្ត "អន្ទាក់​ស្នេហ៍" ទៀត​សោត ឆ្លុះបញ្ចាំង​ពី​ស្នេហា​ស្មោះ​ស្ម័​គ្រ នៃ​គូសង្សារ​ស្រុកស្រែ ដែល​មាន​ម្តាយ​ជា​អ្នក​បំបែក ដើម្បី​មាសប្រាក់​របស់​ចាស់​ព្រើល​មួយ​រូប ដែល​ខ្វះ​សីលធម៌ និង​មានចិត្ត​គំនិត​កំ​ណា​ញ់​ស្វិត ល្បិចកល អាវ៉ាសែ ដើម្បី​បោក​យក​នារី​ក្មេង​មក​ជា​គូ​អនាគត​របស់​ខ្លួន​។

លោក​សាស្ត្រចារ្យ ចាន់ សារិន ដែល​មាន​វ័យ​ជាង ៥០ ឆ្នាំ បន្ត​ថា សាច់រឿង​នេះ​មាន​ពិត​ក្នុង​សម័យ​កាល​លោក​សាស្ត្រ​ចា​រ្យ​នៅ​វ័​យ​ជាង ២០ ឆ្នាំ ដែល​កាល​នោះ​កម្ពុជា​ទើប​តែ​មាន​សន្តិភាព ឆ្លង​ផុត​ពី​របប​ខ្មែរក្រហម​។ តម្លៃ​នៃ​សាច់រឿង​នេះ ឆ្លុះ​បញ្ចាំង​ពី កិច្ច​កត្តញូ​តា​ធម៌​របស់​កូនស្រី​ជូន​ដល់​ម្តាយ សេចក្តី​ស្នេហា​ស្មោះស្ម័គ្រ ដោយ​ហ៊ាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់ខ្លួន​ដើម្បី​ដូរ​នឹង​សេចក្ដី​សុខ​របស់​មនុស្ស​ជា​ជា​ទី​ស្រលាញ់ និង​ចុងក្រោយ​ជា​ការ​កែប្រែ​ភាព​អវិជ្ជមាន​របស់​មនុស្ស​ចាស់​ដែល​ខូច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ សាស្ត្រាចារ្យ ចាន់ សារិន កវីនិពន្ធ​ខ្មែរ​ម្ចាស់​ពាន់​រង្វាន់​អក្សរសិល្ប៍​ខ្មែរ​ឆ្នាំ ២០០១ និង ២០០២។

​វិល​មក​រឿង​ដែល មាន​ប្រិយមិត្ត​របស់​រោង​ភាព​យ​ន្ត​ជាច្រើន មាន​ចម្ងល់ នឹង​លើកឡើង​បញ្ជាក់​ពី​ការ​ប្រើប្រាស់​ប្លង់​ថត ដូចគ្នា ទេស​ភាព​ដូច​គ្នា​មក​បញ្ជាក់ ជា​អំណះអំណាង​ង​ថា​ភាព​យន្ត​ខ្មែរ​មួយ​នេះ​បាន​លួច​ចម្លង​សាច់រឿង​ដើម “​របួស​ចាស់​” របស់​ប្រទេស​ថៃ​នោះ លោក​ថា គ្រាន់​តែ​ជា​រឿង​ចៃដន្យ និង​ក្នុង​បរិបថ​​មិន​អាច​​ជៀស​មិន​ផុត​ឡើយ។ ​

លោក​សាស្ត្រាចារ្យ​បន្ត​ថា ជាក់​ស្ដែង ស្នេហា​របស់​ក្រ​មុំ​កំលោះ​ស្រុកស្រែ​កាល​នោះ គឺ​មិន​លើស​ពី​ក្នុង​ទឹក​បឹង មាន​ឈូក មាន​ព្រលឹត មាន​វាលស្រែ និង​មាន ខ្ទម​អ្នក​តា​ជា​សាក្សី​ឡើយ​។ ដូច​នេះ​ការ​ប្រៀប​ធៀប​ដោយ​យក​ប្លង់​ថត ប្រហាក់​ប្រហែល មក​បញ្ជាក់ វា​ឥតមាន​អ្វី​ខុស​ទេ។

"តែ​ប្រសិន​បើ​ម្នាក់​ៗ​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​គិត​បន្តិច​ថា តើ​កំលោះ​ក្រមុំ​ស្រុកស្រែ បើ​ស្រលាញ់​គ្នា កន្លែង​ណា​ទៀត​ដែល​សាក​សម​ជាង​នេះ ហើយ​ថា​តើ ស្រុកស្រែ​ខ្មែរ និង​ស្រុកស្រែ​នៃ​ប្រទេស​ថៃ​ខុសគ្នា​ប៉ុនណា​នោះ លោក​ថា ពួក​គេ​នឹង​ផ្សេង​ពី​នេះ។ សាស្ត្រាចារ្យ​ថ្លែង។ ​

​អ្នក​និពន្ធ​ដដែល បន្ត​ថា ទេសភាព​ដ៏​ត្រកាល​នៃ​ស្រុកស្រែ​របស់​ខ្មែរ គិត​មិនទាន់​បាត់បង់​សម្រស់​នៅឡើយ​ទេ ការ​ថត​ជាន់​ប្លង់​នៃ​រឿង​ចាស់ វា​តែង​កើតឡើង ពិសេស​អំបូរ​រឿង​ស្នេហា​ស្រុកស្រែ​បែប​នេះ តែ​ថា គុណភាព​នៃ​សាច់រឿង ពិតជា​ទាក់​ភ្នែក​ទស្សនិកជន​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នករឮ​ក​ដល់​រឿង​ចាស់​ថែម​ទៀត​។ ​ ​យ៉ាងណា​មិញ ទាំង​ផលិតករ អ្នកដឹកនាំ​រឿង និង​ក្រុមការងារ​ជា​ខ្មែរ​ទាំងអស់ ពិសេស​អ្នកនិពន្ធ​រឿង “​អន្ទាក់​ស្នេហ៍​” សង្ឃឹមថា អ្នកគាំទ្រ​កុន​ខ្មែរ​ទាំងអស់ នឹង​សាកល្បង​ទស្សនា​រឿង​មួយ​នេះ​ដើម្បី​ឈ្វេងយល់​ពី​ភាព​ខុសគ្នា​នៃ​សាច់រឿង​ទាំងពីរ៕

អត្ថបទ៖ ទារិកា

មតិយោបល់