• 2020-02-11 07:50:33
  • ភាពយន្ត

ហ៊ុយ យ៉ាឡេង លេង​កាន់​តែ​ធំ ប្រកាស​កៀគរ​ទុន​ឲ្យ​គ្រប់​ ៧លាន​ដុល្លារ ផលិត​រឿងព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧

  • 2020-02-11 07:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ខណៈ​ភាពយន្ត​រសជាតិ​ថ្មី​របស់​ខ្លួន "ដើម្បី​កូន" កំពុង​អង្រួន​ទី​ផ្សារ ​​ផលិត​ករ​​​ភាព​យ​ន្ដ​​​ចាស់​​​វស្សា​​​ម្នាក់ គឺ​​​លោក ហ៊ុយ យ៉ា​ឡេង បាន​​​ប្ដេជ្ញា​​​ថា​​​ នឹង​​​ផលិត​​​ភាព​យ​ន្ដ​​​មួយ​​​បង្ហាញ​​​ពី​​​ប្រវត្ដិ​​សាស្ដ្រ​​​ខ្មែរ​​​ក្នុង​​​ស​ម័​យ​​​អង្គ​រ គឺ​​​រឿង​​​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដើម្បី​​​ចាក់​​​បញ្ចាំង​​​តាម​​​ឲ្យ​​​កូន​​​ខ្មែរ​​​បាន​​​ទស្សនា យ៉ាង​​​យូរ​​​នៅ​​​ត្រឹម​​​ឆ្នាំ​២០២៧​។​

​ ​លោក ហ៊ុយ យ៉ា​ឡេង និយាយថា លោក​​​បាន​​​បម្រើ​​​ក្នុង​​​វិស័យ​​​ភាព​យ​ន្ដ​​២០​​ឆ្នាំ​​​ហើយ ហើយ​​​ក្ដី​​​ប្រាថ្នា​​​ធំ​​​បំផុត​​​ក្នុង​​​ជីវិត​​​របស់​​​លោក គឺ​​​ផលិត​​​ភាព​យ​ន្ដ រឿង​​​ព្រះបាទ​​​ជ័យ​វ្ម័​ន​​​ទី​៧​​ឲ្យ​​​បាន​។

ក្នុង​​​គ្រា​​​ដែល​​​លោក​​​នៅ​​​មាន​​​កម្លាំង​​​បញ្ញា ស្មារតី​​​ល្អ លោក​​​ស្នើ​​​ដល់​​​ផលិត​​​ក​រ តារា​​​ភាព​យ​ន្ដ និង​​​ជន​រួម​​​ជាតិ​​​ទាំង​​​អស់​​​ចូល​​​រួម​​​ផលិត​​​ភាព​យ​ន្ដ​​​ប្រវត្ដិ​​​ខ្មែរ​​​នេះ​​​ឡើង តាម​​​រយៈ​​​ការ​​​ចូល​​​រួម​​​សម្ដែង​​​ដោយ​​​ផ្ទាល់ ឬ​​​ផ្ដល់​​​កម្លាំង​​​ចិត្ដ និង​​​ថវិកា​​​ជាដើម​។​លោក​យ៉ា​ឡេង​៖ " បើ​​​ទោះ​​​បី​​​ជា​​​ថវិកា​​​រៃអង្គាស​​​មិន​​​បាន​​​គ្រប់​​​ចំនួន​​៧​​លាន​​​ដុល្លារ​​​ផលិត​​​រឿង​​​ទាំង​​​មូល​​​ក៏​​​ដោយ​​​ក៏​​​ខ្ញុំ​​​នៅ​​​តែ​​​ធ្វើ​​​ដែរ តែ​​​ខ្ញុំ​​​គិត​​​ថា អាច​​​រៃអង្គាស​​​បាន ព្រោះ​​​ខ្ញុំ និង​​​ក្រុម​​​ការងារ​​​មាន​​​របៀប​​​ធ្វើ​"​។​

​ ​ទា​ក់ទង​​​នឹង​​​ការ​​​ផលិត​​​រឿង​​​ទាំង​​​មូល​​​វិញ លោក យ៉ា​ឡេង បញ្ជាក់​​​ថា លោក​​​នឹង​​​ផ្ដល់​​​ប្រាក់​​​ខែ​​​ត្រឹមត្រូវ និង​​​បើក​​​ទៀងទាត់​​​ដល់​​​តួ និង​​​បុរាណ​​​វិទូ ដើម្បី​​​ឲ្យ​​​ពួកគេ​​​មាន​​​ល​ទ្ធភាព​​​គ្រប់​គ្រាន់​​​ក្នុង​​​សម​​​ប៉ា​រ៉ូ​ល និង​​​ស្រាវជ្រាវ​​​ឯកសារ​​​ប្រវត្តិសាស្ដ្រ​​​បន្ថែម​​​ក្នុង​​​រឿង​​​នេះ​៖ " យើង​​​នឹង​​​ចំណាយ​​​ច្រើន​​​ទៅ​​​លើ​​​ការ​​​ធ្វើ​​​ Master Plan ​រូប​​​ប្រាសាទ​​​អង្គ​វត្ដ និង​​​ប្រាសាទ​​​ផ្សេង​​​ទៀត​​​ដែល​​​ទា​ក់ទង​​​នឹង​​​សកម្មភាព​​​របស់​​​ព្រះបាទ​​​ជ័យ​វ្ម័​ន​​​ទី​៧ នា​​​ស​ម័​៧​​កាល​​​នោះ​"​។​

ប្រទេសភាគច្រើនក្នុងពិភពលោក បានស្គាល់ប្រាសាទអង្គរវត្ដ តែមិនទាន់មានកូនខ្មែរណាម្នាក់​ អាចផលិតភាពយន្ដដែលបង្ហាញភាពអស្ចារ្យ​របស់ខ្មែរនាសម័យកាលនោះនៅឡើយទេ។ ដូច្នេះនៅពាក់កណ្ដាលជីវិតរបស់លោកទៀតនេះ លោកប្ដេជ្ញាថានឹងធ្វើវាឲ្យបានសម្រាប់កូនខ្មែរ។

​បើ​​​តាម​​​លោក ហ៊ុយ យ៉ា​ឡេង រឿង​​​នេះ​​​នឹង​​​ត្រូវ​​​ការ​​​ថវិកា​​ថតទាំងស្រុង​ចំនួន​​៧​​លាន​​​ដុល្លារ។ លោកគិតថា ​​​ចាប់​​​ពី​​​ពេល​​​នេះ រហូត​​​ដល់​​​ឆ្នាំ​​២០២៣ នឹង​​​មាន​​​សប្បុរស​ជន​​ទាំងក្នុង និងក្រៅប្រទេស​​ផ្ដល់​​​ជំនួយ​​​គ្រប់ ហើយ​​​អាច​​​ចាប់​​​ផ្ដើម​​​ថត​​​នៅ​​​ឆ្នាំ​​២០២៥ និង​​​ដាក់​​​បញ្ចាំង​​​នៅ​​​ឆ្នាំ​​២០២៧៕​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់