• 2020-02-13 03:40:38
  • ព័ត៌មាន

ចាំងគីម ទម្លាយទាំងអត់ខ្វល់ថា​ខ្លួន និង​កូន​ស្រីគឺជា Fan ស្មោះស្ម័គ្ររបស់ BTS

  • 2020-02-13 03:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១២ ខែកុម្ភៈ​ កំពូល​តារា​សម្ដែង​ប្រចាំ​ប្រទេស​កូរ៉េ​ Lee Young Ae ឬ ចាំងគីម​ បាន​ចូល​រួម​ជា​តារាកិត្តិយស​ក្នុង​កម្មវិធី «Night of TV Entertainment» របស់​ទូរទស្សន៍​ SBS។

ជាកស្ដែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ កំពូល​តារា​ស្រី​រូប​នេះ​ បាន​ទទួល​តួនាទីធំ​ក្នុង​នាម​ជា​អ្នក​ប្រកាស​ពាន​ «Blue Dragon Award» ជា​លើក​ដំបូង​ ក្រោយ​ខកខាន ១៤ឆ្នាំ។ ក្នុង​បទសម្ភាស​ជាមួយ​ SBS Lee Young Ae បាន​បង្ហើប​ពី​ហេតុផល​ដែល​នាង​បង្ហាញ​មុខ​ជាប់​លើ​បណ្ដាញ​សង្គម​ញឹកញាប់​នាពេល​បច្ចុប្បន្ន។

នាង​បាន​និយាយ​ថា​ នាង​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន ហើយ​​កន្លង​មក​នាង​ពិត​ជា​មិន​សូវ​ទម្លាប់​ធ្វើ​រឿង​បែប​នេះ​ទេ តែ​នាង​នៅតែព្យាយាម។​ ជាមួយ​គ្នា​នោះ​ពិធីករ​ក៏​បាន​បង្ហាញ​រូប​ពេល​នាង​ថត​ជាមួយ​ BTS និង​បាន​សួរ​ថា​ តើ​នាង​ជា​អ្នក​គាំទ្រ​របស់​ BTS ឬយ៉ាងណា?

ជា​ការ​ឆ្លើយ​តប Lee Young Ae បាន​និយាយ​ដោយ​មិនគិត​ច្រើន​ថា​ វា​ជាការពិត នាង​គឺ​ជា​អ្នក​គាំទ្រ​របស់ BTS យូរ​មក​ហើយ​ដែរ ហើយ​រូប​ថត​ដែល​ថត​ទាំង​នេះ​ គឺ​ពេល​នាងជួប​ជាមួយ​ក្រុម​នេះ​ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់នៅ​ហុងកុង ហើយ​នាង​ក៏​បាន​បង្ហោះ​វា​ ក៏ព្រោះតែ​ចង់​អួត​អ្នកគាំទ្រ​ផងថា​នាង​ជា ARMY ហើយ​កូន​នាង​ក៏​ដូចគ្នាដែរ។

សំណួរ​បន្ត​ ពិធីករ​បាន​សួរ​ថា «តើ​ស្រឡាញ់​សមាជិក​ BTS រូប​ណា​ជាងគេ?» Lee Young Ae ឆ្លើយ​ថា នាង​ចូល​ចិត្ត​សមាជិកទាំងអស់​ ហើយ​បើឲ្យ​រើស​ម្នាក់​នោះ​ ខ្ញុំ​ប្រហែល​អាច​មាន​បញ្ហាមិនខាន ប៉ុន្តែ​ Seungbin (កូនស្រីរបស់​ Young Ae) ស្រឡាញ់ V ខ្លាំង​ជាងគេ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់