• 2020-02-13 05:32:39
  • ព័ត៌មាន

ចូល​វគ្គ​ថ្មី Cambodian Net Idol ធ្វើ​ឲ្យអ្នក​មើលស្រក់ទឹកមាត់ពេញហ្នឹង

  • 2020-02-13 05:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីមួយ​សប្ដាហ៍ទៅមួយ​សប្ដាហ៍​កន្លង​ផុត​ទៅ​យ៉ាង​លឿន​ ឯបេក្ខជន​ដែល​ត្រូវ​បន្ត​នៅ​ក្នុង​កម្មវិធី​ក៏​នៅ​សល់​ចេះ​តែតិចទៅៗដែរ។

ជាក់ស្ដែង​ រៀង​រាល់​សប្ដាហ៍​ក៏​មាន​អ្វី​ថ្មី​ប្លែក​ឥត​ឈប់​ ជាមួយ​នឹង​វិញ្ញាសា​ពិសេសៗទាមទារ​ការ​បង្ហាញ​សមត្ថភាព​ពិតៗ​របស់​បេក្ខភាពនីមួយៗ។ ក្នុង​នោះ​គ្រប់គ្នា​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ចាក​ចេញ​ជា​បន្តបន្ទាប់ដែរ។

ដោយ​ឡែក​ បន្ត​ភាគ​ពី​សប្ដាហ៍​មុន​ មាន​បេក្ខភាព ៣​នាក់​ត្រូវ​ប្រឈម​នឹង​ការជម្រុះ​គឺ D.R, Chaing Cheak និង​ BlinkBleh ហើយ​អ្នក​ដែល​មាន​ការ​បោះឆ្នោត​គាំទ្រ​តិចជាងគេគឺ​ D.R.។ ប៉ុន្តែ​ចាត់ទុក​ថា​និស្ស័យ​មិនទាន់អស់​ជាមួយ​នឹង​កម្មវិធី D.R. ស្រាប់​តែ​ទទួល​បាន​ឱកាស​ពិសេស​ ដោយ​គណៈកម្មការ​ ជ័យ សម្បត្តិ​ បាន​សម្រេច​ប្រើ Golden Save មក​សង្គ្រោះ​បេក្ខជន​រូប​នេះ​ឲ្យ​នៅ​បន្តទៀត យោង​តាម​សមត្ថភាព​ដែល​មិន​អាច​គួរ​ត្រូវ​ជម្រុះ​ចោល​ងាយៗ។

ឈាន​ចូល​សប្ដាហ៍​ថ្មី​នេះ​វិញ​ក៏​ល្អមើល​ដែរ ដោយសារ​វិញ្ញាសា​តម្រូវឲ្យ​បេក្ខជន​ប្រកួត​ធ្វើ​វីដេអូ​ញ៉ាំ​អាហារ​យ៉ាង​ច្រើន​តាម​បែប​ ASMR។ ក្រោយ​ពី​បាន​ខិត​ខំ​បញ្ចេញ​សមត្ថភាព រៀង​ខ្លួន ចុង​ក្រោយ​ក៏​បាន​រក​ឃើញ​អ្នក​ដែល​ធ្វើ​បាន​ល្អ​ត្រូវ​លក្ខខណ្ឌ​ជាងគេ​មាន​ ៣នាក់គឺ Santa KH, D.R. និង​ Xange Heang។ រីឯអ្នក​ត្រូវ​ប្រឈម​នឹង​ការ​ចាកចេញ​នៅ​សប្ដាហ៍​ក្រោយ​រួម​មាន៖ Chaing Cheak, BlinkBleh, Eat With Bee និង​ Manith។

រង់ចាំ​ទស្សនាសប្ដាហ៍​ក្រោយ​ ថា​តើ​អ្នកណា​មាន​ឱកាស​នៅ ​អ្នក​ណាត្រូវ​ចាកចេញ ហើយ​មាន​វិញ្ញាសាអ្វី​នឹង​ត្រូវ​បង្ហាញ​ខ្លួនបន្ត?

អត្ថបទ៖ យី សុធារី

មតិយោបល់