• 2020-02-13 08:51:17
  • ព័ត៌មាន

តើ​​​តារា​​​ៗ គួរ​​​ផ្ដល់​​​អ្វី​​​ខ្លះ​​​ដល់​​​យុវ​ជន​​​ក្នុង​​​ថ្ងៃ​​​ទិវា នៃ​​​ក្ដី​ស្រឡាញ់​?

  • 2020-02-13 08:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​​​សមា​គម​​​សិល្បករ​​​ខ្មែរ និង​​​ជា​​​តារា​សម្ដែង​​​ចាស់​វស្សា អ្នកនាង ច​ន ច័ន្ទ​​​លក្ខិណា ចង់​​​ឃើញ​​​សិល្បករ​-​សិល្បការិនី​​​ខ្មែរ​​​គ្រប់​​​រូប​​​បង្ហាញ​​​ពី​​​ក្ដី​​​ស្រឡាញ់​​​ពិត​​​ប្រាកដ ហើយ​​​ផ្ដល់​​​ជា​​​គំរូ​​​ល្អ​​​ដល់​​​យុវ​វ័យ​​​ក្នុង​​​ថ្ងៃ​​​ទិវា នៃ​​​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ​។​

​អ្នកនាង ច​ន ច័ន្ទ​​​លក្ខិណា និយាយ​​​ថា " តាម​​​ពិត​​​ទៅ​​​ខ្ញុំ​​​មិន​​​ចង់​​​បញ្ចេញ​​​មតិ​​​យោបល់​​​អី​​​ក្រៅ​​​ពី​​​នៅ​​​ក្នុង​​​ឱកាស​​​បុណ្យ​​​ជាតិ​​​យើង​​​ទេ ប៉ុន្ដែ​​​តារា​​​ៗ​​​គួរ​​​បញ្ចេញ​​​សារ​​​ល្អ​​​ៗ​​​តាម​​​ហ្វេ​ស​ប៊ុក​​​របស់​​​ខ្លួន ឬ​​​តាម​​​ឆាក​​​តន្ដ្រី​​​ផ្ទាល់​​​ដល់​​​យុវ​វ័យ ជា​​​ពិសេស​​​សិស្ស​​​សាលា ព្រោះ​​​ក្នុង​​​ឱកាស​​​នេះ​​​មាន​​​ក្មេង​​​ខ្លះ​​​បាន​​​យល់​​​ខុស​​​ពី​​​អត្ថ​ន័យ​​​នៃ​​​ថ្ងៃ​​​បុណ្យ​​​នៃ​​​ក្ដី​ស្រឡាញ់ ហើយ​​​ទៅ​​​ធ្វើ​​​រឿង​​​អី​​​ផ្ដេសផ្ដាស​"​។​ ​

​អ្នក​​​នាង ច​ន ច័ន្ទ​លក្ខិណា បញ្ជាក់​​​ថា សមា​គម​​​សិល្បករ​​​ខ្មែរ មិន​​​បាន​​​ធ្វើ​​​សកម្មភាព​​​អប់​រំ​​​ផ្សព្វផ្សាយ​​​ដល់​​​យុវ​វ័យ​​​នៅ​​​ក្នុង​​​ឱកាស​​​នេះ​​​ទេ ហើយ​​​អ្នក​​​នាង​​​ផ្ទាល់​​​ក៏​​​មិន​​​ទាន់​​​បាន​​​គិត​​​ថា​​​នឹង​​​បញ្ចេញ​​​សារ​​​អ្វី​​​តាម​​​ហ្វេ​ស​ប៊ុក​​​ដល់​​​យុវ​វ័យ​ដែរ ព្រោះ​​​រ​វល់​​​ពេក​។​

​ទា​ក់ទង​​​នឹង​​​ថ្ងៃ​​១៤ កុម្ភៈ ដែល​​​គ្រឹ​ស្ដ​​​បរិស័ទ​​​បាន​​​ចាត់​​​ទុក​​​ថ្ងៃ​​​នេះ​​​ជា​​​ទិវា នៃ​​​ក្ដី​ស្រឡាញ់​​​នោះ​។ ក្រសួង​​​វ​ប្បធ​ម៌ និង​​​វិចិត្រ​​​សិល្បៈ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​១០ ខែ​​​កុម្ភៈ ថា ទិវា នៃ​​​ក្ដី​ស្រឡាញ់​​​កំពុង​​​ជ្រៀ​ត​​​ចូល​​​​មក​​​ក្នុង​​​ស​ង្គ​ម​​​កម្ពុជា ជា​​​ពិសេស​​​ក្នុង​​​ស្រទាប់​​​យុវ​ជន បណ្ដាល​​​ឲ្យ​​​មនុស្ស​​​មួយ​​​ចំនួន​​​ទទួល​​​យក និង​​​ប្រើប្រាស់​​​ដោយ​​​ភ័ន​​​ច្រឡំ ហើយ​​​ប៉ះពាល់​​​ដល់​​​វ​ប្បធ​ម៌ ទំនៀម​ទម្លា​ប់ និង​​​ប្រពៃណី​​​ជាតិ​​​ខ្មែរ​។​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់