• 2020-02-17 02:59:37
  • ចម្រៀង

ចម្រៀង​របស់​នារី​ស្រស់​ស្អាត ស្រគត់ស្រគំ​ ណា​ណៃ រៀបរាប់​ពី​ជីវិត​កម្សត់​ផ្ទាល់​ខ្លួន!

  • 2020-02-17 02:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ច​ម្រៀង​ស្រី មាន​រូប​សម្រស់​ស្រស់​ស្អាត កញ្ញា ណា​ណៃ ថ្មីៗ​នេះ​នាង​បាន​បញ្ចេញ​នូ​វ​ MV​ បទ​ច​ម្រៀង​របស់ខ្លួន មួយ​បទ ដែល​មាន​ចំណង​ជើងថា "ព្រៃវែង​រឿង​ខ្ញុំ​" ដោយ​ខ្លឹមសារ​នៃ​ច​ម្រៀង​នេះ គឺ​បង្ហាញ​ពី​ជីវិត​ពិត ព្រម​ទាំង​ប្រវត្តិ​កម្សត់​របស់​នាង​តែម្ដង។​

​ចំពោះ​MV បទ​ច​ម្រៀង "​ព្រៃវែង​រឿង​ខ្ញុំ" ដែល​តារា​ច​ម្រៀង​ក្នុង​ផលិតកម្ម ZONE កញ្ញា ណា​ណៃ ទើប​នឹង​ធ្វើការ បញ្ចេញ​ក្ដៅៗ ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​កន្លង​ទៅ​នេះ​ បាន និង​កំពុង​ធ្វើ​ឲ្យ​ទស្ស​និក​ជន​ពេញចិត្ត ក៏ដូចជា​ដាក់​អារម្មណ៍​តាម ទៅលើ​បទ​ច​ម្រៀង «​ព្រៃវែង​រឿង​ខ្ញុំ​» ខណៈ​ដែល​អត្ថ​ន័យ និង​សាច់រឿង​ក្នុង​MV ទាំងស្រុង គឺ​រៀប​រាប់ពី​ជីវិត​ពិត ប្រវត្តិ​កម្សត់កម្រ​របស់​ខ្លួន ក្នុងនាម​ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ ត្រូវ​រ៉ាប់​រង​ទៅលើ​ជីវភាព​គ្រួសារ​ទាំងមូល ដើរ​រក​ប្រាក់ យក​ទៅ​ចិញ្ចឹម​បីបាច់ ក្នុង​គ្រួសារ​ទាំងមូល​។

កញ្ញា ណាណៃ បាន​ឲ្យ​ដឹង​ថា បទ​នេះ​ដែរ គឺ​នាង​ចង់​​បង្ហាញ​ពី​ក្ដី​ស្រឡាញ់ ដ៏​ធំធេង​របស់ នាង ទៅកាន់​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់ ជាពិសេស​តែម្ដង​ក្នុង​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ​។ ​

​ណាណៃ ទើប​ប្រឡូក​ចូល​សិល្បៈ​រយៈ​ពេល​ខ្លី ប៉ុន្តែ​នាង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​គួរសម ពិសេស​តាម​រយៈ​បទ​ច​ម្រៀង "​ព្រៃវែង​រឿង​ខ្ញុំ​" របស់​ស្រី​ស្អាត ណា​ណៃ ធ្វើ​ឲ្យ​នាង​ទទួល​បាន​ការ​កោត​សរសើ​រ​ច្រើន គួរសម​ពី​ទស្ស​និក​ជន និង​ដាក់​មនោសញ្ចេតនា​បាន​យ៉ាង​ល្អ ធ្វើ​ឲ្យ​បទ​ចម្រៀ​ង និង​អត្ថ​ន័យ នៃ​សាច់រឿង​ទាំងមូល ពីរោះ​និង​កម្សត់​ខ្លាំង​។​ ​ ​តោះ...ទស្សនា MV ​បទ​ច​ម្រៀង "ព្រៃវែង​រឿង​ខ្ញុំ​" របស់​កញ្ញា ណា ណៃ ទាំង​អស់​គ្នាខាងក្រោម​៖

អត្ថបទ៖ ទារិកា

មតិយោបល់