• 2020-02-19 03:16:54
  • ព័ត៌មាន

គួរឲ្យស្ដាយ! តារាប្រុសទាំង ១០នេះប៊ិះនឹងបានក្លាយជាសមាជិក​របស់ BTS ទៅហើយ

  • 2020-02-19 03:16:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ជា​រឿង​ភ្ញាក់​ផ្អើល​បំផុត​សម្រាប់​ជោគជ័យ​ដ៏​អស្ចារ្យ​របស់សមាជិក​ BTS ទាំង​ ៧ដូច​សព្វថ្ងៃ​នេះ។ ប៉ុន្តែបើ​ងាក​ទៅ កាល​ពី​មុន​ពេល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​បែប​នេះ​ ផលិតកម្ម​ BigHit ​មាន​អ្នក​មក​ហ្វឹកហាត់​ចង់​ក្លាយ​ជា​តារា​ច្រើន​ដែរ ដោយក្នុង​នោះ​ក៏មាន​អ្នក​ដែល​ប៊ិះនឹង​ក្លាយ​ជា​សមាជិក​ BTS​ ទៅហើយ។

ចង់ដឹង​ទេ​ ថា​តើ​អ្នកណា​ខ្លះ​ដែលបម្រុង​នឹង​ក្លាយ​សមាជិក​ BTS ហើយ​តើ​ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​បាត់​ឱកាស​នេះ?

១. Iron

RM និង​ Iron ជាមួយ​នឹង​សមាជិក​ BTS ម្នាក់ទៀត​ឈ្មោះ​ i11evn ធ្លាប់​ជា​ក្រុម​ជាមួយ​គ្នា​ឈ្មោះ DNH Crew។ លោក​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សមាជិក BTS ដំបូង​គេ​ ហើយ​បាន​ជាប់​លេខ ២ក្នុង​កម្មវិធី “Show Me the Money” រដូវកាល​ទី៣ ប៉ុន្តែ​ក៏​មាន​ការ​បញ្ជាក់​ដែរ​ថា លោក​មិនបាន​ Debut ទេ ឯមូលហេតុពីក្រោយ​យ៉ាង​ណា​នោះ មិន​បាន​បញ្ជាក់​ច្បាស់ទេ។ ដោយ​ឡែក​ក៏​នៅ​មាន​ការ​អអអាង​ថា​ Iron និង​សមាជិក​ផ្សេងទៀត ហាក់ដូចជា​ចេញ​ពី​គោលដៅដែល​បាន​កំណត់ទុក​ពីមុន។ ឈាន​ដល់​បច្ចុប្បន្ន​ក៏លេចឮថា​ លោក​ត្រៀម​ចេញ​មុខ​ដំបូង​ជាមួយ​នឹង​ក្រុម Hive ក្រោម​ផលិតកម្ម Polaris។

២. i11evn

ក៏ដូចជា Iron ដែល​ លោក​ក៏ធ្លាប់​ស្ថិត​នៅ​ក្រុម​តែមួយជាមួយ RM ដែរ ហើយ​លោក​ក៏​ជាសាមជិក​ដើម​របស់​ BTSរួម​ RM, J-Hope, និង​ Suga ដែរ។ ប៉ុន្តែ​ក្រោយ​មក​លោក​បរាជ័យ​ក្នុង​ការ​ Debut ហើយ​ត្រូវ​បាន​ជំនួស​ដោយ​ Jin, Jimin, V និង​ Jungkook វិញ យោង​តាម​ហេតុផល​ i11evn មាន​អាយុ​ច្រើន​ជាង​សមាជិក​បច្ចុប្បន្ន​ដល់​ទៅ​ជិត​ ១០​ឆ្នាំឯណោះ។ ប៉ុន្តែ​លោក​ក៏​បាន​បង្វែរ​ទិស​ដៅ​ ដោយ​មក​ធ្វើ​ជា​តារារ៉េប​ជាមួយ​នឹង​ FactoryBoi វិញ។

៣. A-Tom

A-Tom បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សិល្បៈ​ ដោយ​នៅ​ហ្វឹកហាត់​ជាមួយ​នឹង​ BTS តាំង​ពី​មុន Debut ជាក្រុម​ទៅទៀត។ ទោះជាយ៉ាង​ណា​​លោក​បាន​សម្រេច​ចិត្ត​ Debut ជាមួយ​ Xeno-T (Topp Dogg) ហើយ​បន្ត​រួម​ការងារ​ជាមួយ​ JBJ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ក្រុម​នេះ​ក៏​ត្រូវ​បំបែក​នៅ​ឆ្នា ២០១៨។

៤. Supreme Boi

សមាជិក​ដើម​ម្នាក់​ទៀត​របស់ DNH Crew និង​ជា​អ្នក​ហ្វឹកហាត់​ត្រៀម​ចូល​ក្រុម BTS រូបនេះ​ ក៏​មាន​សេចក្ដីរាយការណ៍​ថា​ កំពុង​ធ្វើ​ការ​ជា​ផលិតករ​របស់​ផលិតកម្ម​ BigHit ថែម​ទាំង​ជា​អ្នក​នៅ​ពីក្រោយ​បទ​ចម្រៀង​មួយ​ចំនួន​របស់​ BTS ទៀត​ ដូចជា​ «Cypher PT.3.» ជាដើម។

៥. Kidoh

តាម​ព័ត៌មាន​ Kidoh បាន​ហ្វឹកហាត់​ជាមួយ​ BTS ខ្ទង់ ១​ឆ្នាំ ហើយ​ជិត​នឹង​បាន​ Debut ទៅហើយ​ ស្រាប់​តែ​លោក​ទៅ​ចេញ​មុខ​ជាមួយ​ Topp Dogg ទៅវិញ។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ លោក​ក៏​នៅតែ​រក្សា​មិត្តភាព​ល្អ​ជាមួយ​នឹង​ RM និង​ Jin ដដែល។ សូម​បញ្ជាក់​ផងដែរ​ថា​ Kidoh បាន​ចាកចេញពី​ក្រុម Topp Dogg នៅ​ឆ្នាំ ២០១៥។

៦. Suwoong

Suwoong ក៏​ជា​អ្នក​ដែលបាន​រួម​សុខរួម​ទុក្ខ​ជាមួយ​ BTS មុន​ពេល Debut ដែល​ គឺ​បាន​ខ្ទង់​ ១ឆ្នាំកន្លះ​ លោក​ក៏​សម្រេច​ចចេញទៅ​ចូល​ក្រុម Boy's Republic របស់​ផលិតកម្ម Universal Music វិញ។ ជាអកុសល​ ពួកគេ​ក៏​ត្រូវ​ផ្អាក​ចេញ​បទ​ចម្រៀង​តែ​ម្ដង​តាំងពី​ឆ្នាំ ២០១៨។

៧. Reddy

ទំនង​ជា​តារា​រូបនេះ​ មិន​ត្រូវ​បាន​គេ​ទទួល​យក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ក្នុង​នាម​ជា​សមាជិក​ត្រៀម​របស់ BTS ទេ​ តែ​លោក​បាន​ប្រឡង​ចូល​ផលិតកម្ម​នេះ​ក៏​ដើម្បី​តែ​ចង់​ក្លាយ​ជា​សមាជិក​ក្រុម​នេះ​ដែរ។ ប៉ុន្តែ​ទោះ​មិន​បាន​ចេញ​មុខ​ជាមួយ​ក្រុម​នេះ​ ក៏​លោក​មាន​ឱកាស​បាន​បង្ហាញ​មុខ​ជាបន្តបន្ទាប់​ក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា Show Me the Money និង​ Tribe of Hip Hop ជា​ដើម​ដែរ។

៨. Loco

ក៏ដូច Reddy ដែរ Loco វិញ​ក៏​បាន​ដាក់​ពាក្យ​ប្រកួត​ដើម្បី​មាន​ឱកាស​ក្លាយ​ជា​សមាជិក​ BTS តែ​ត្រូវ​ជម្រុះ​ចេញ​ពី​កម្មវិធី​តាំងពី​វគ្គ​ដំបូងៗ​ម្ល៉េះ។ បច្ចុប្បន្ន​តារា​រ៉េប​រូបនេះ​ ក៏​មិនអន់​ដែរ ព្រោះ​លោក​បាន​បង្ហាញ​មុខប្រកួត​ និង​ឈ្នះទៀត​ផង​ពីកម្មវិធី​ Show Me The Money រដូវកាល​ទី១ កាល​ពីឆ្នាំ ២០១២។

៩. Basick

ប្រវត្តិ Basick ជាមួយ BTS ក៏​គួរ​ឲ្យ​ភ្ញាក់​ដែរ លោក​អាច​នឹង​ក្លាយ​ជា​សមាជិក​នាំមុខ​ម្នាក់​ដែរ ហើយ​តាមពិត​ BTS ដំបូង​ឡើយ​មិន​មែន​ ៧​នាក់​ទេ គឺ​គេ​រៀបទម្រង់​ដល់ទៅ ៩ ឬ១០នាក់ឯណោះ ក្នុង​នោះ​ក៏​មាន​ Basick ដែរ តែ​ក្រោយ​មក​ត្រូវ​លុប​ចោល​វិញ។

១០. Beenzino

ទោះ​បី​មាន​សមត្ថភាព​ខ្ពស់​ តែ​លោក​ត្រូវ​ខក​ខាន​មិន​បាន​ក្លាយ​ជា​ផ្នែក​មួយ​របស់ BTS ទៅវិញ ប៉ុន្តែ​យ៉ាង​ណា​ Beenzino មិនចុះ​ចាញ់​ទេ ហើយ​លោក​បាន​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ជាមួយ​អ្វី​ដែល​ខ្លួន​មាន។ បច្ចុប្បន្ន​នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា​ លោក​កំពុង​ធ្វើ​ការ​នៅ​ផលិតកម្ម Illionaire Records៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់