• 2020-02-19 06:47:57
  • ព័ត៌មាន

សប្ដាហ៍ថ្មី Justin Bieber ធ្វើ​ឲ្យ​ Carpool Karaoke របស់ James កាន់តែពិសេស​ខ្លាំង

  • 2020-02-19 06:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​សន្យា​ សប្ដាហ៍​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង់​ចាំ​ក៏​បាន​មកដល់​ នោះគឺ​សប្ដាហ៍​ដែល​ Justin Bieber បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ Carpool Karaoke ជាមួយ​នឹង​ James Corden។

នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ​ ឆ្នាំ ២០២០នេះ​ វគ្គ​ថ្មី​នៃ​កម្មវិធី​ Carpool Karaoke មាន​ការ​ចូលរួម​ជាពិសេស​របស់​ម្ចាស់​បទ​ «Yummy» Justin Bieber។ ក្នុង​វីដេអូ​ទាំង​តារាកិត្តិយស ទាំង​ James ដែល​ជា​អ្នកសម្របសម្រួល​កម្មវិធី​នាំគ្នា​ច្រៀង​បទ​ចម្រៀង​ជាចម្រើន​របស់​ Justin ទាំងបទច្រៀង​រួម​ជាមួយ​ Ed Sheeran «I Don't Care» បទទោល​ដូចជា Yummy, Love Yourself, Intentions, One Less Lonely Girl ជាដើម។

មិនត្រឹម​តែ​ប៉ុណ្ណោះ​ Justin ក៏​បាន​ចែក​រំលែក​ពី​ជីវិត​គ្រួសារ​របស់​ខ្លួន​ដែរ ថា​លោក​កំពុង​រីករាយ​នឹង​អ្វី​ដែល​លោក​មាន​សព្វថ្ងៃ ពិសេស​ពេល​វេលា​ដ៏​មានន័យ​ដែល​លោក​ចំណាយ​ជាមួយ​ប្រពន្ធ​ ក៏ដូចជា​និយាយពីនេះពីនោះច្រើនទៀត បង្ក​ជាបរិយាកាស​រីករាយ៕

ទស្សនាវីដេអូ​ដូចខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់