• 2020-02-19 07:44:49
  • ព័ត៌មាន

រៀន​ចប់​ថ្មី​ៗ ម៉ា នី​តា ថ្លែង ៖ ខ្ញុំនឹងជួយសង្គមតាមរយៈផលិតរឿងអប់រំខ្លីៗ​របស់ខ្ញុំ

  • 2020-02-19 07:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​​​តារា​​​ច​ម្រៀង និង​​​ដើរ​ម៉ូដ​​​ល្បី​​​ឈ្មោះ​​​ម្នាក់​​​នៅ​​​អំឡុង​​​ឆ្នាំ​​២០០២ រហូតមកដល់បច្ចុប្បន្ន​​​បាន​​​បញ្ចប់​​​ការ​​​សិក្សា​​​ផ្នែក​​​តែង​​​និពន្ធ និង​​​ដឹកនាំ​​​រឿង ​​អ្នកនាង ម៉ា នី​តា ប្ដេជ្ញា​​​ចិត្ដ​​​ថា​​​នឹងប្រើ​​​សមត្ថភាព​​​តែង​​​និពន្ធ​​​របស់​​​ខ្លួន​​​ទៅផលិត​​​រឿង​​​អប់​រំ​​​ខ្លីៗ ដើម្បីជួយសង្គមចាប់​​​ពី​​​ឆ្នាំ​​២០២០​​ តទៅ។​

អ្នកនាង ម៉ា នី​តា និយាយ​​​ថា ការ​​​ផលិត​​​រឿង​​​អប់​រំ​​​ខ្លីៗ​​​នេះ គឺ​​​ដើម្បី​​​អប់​រំ​​​ដល់​​​យុវ​វ័យ​​​មួយ​​​ចំនួន​​​ដែល​​​ភ្លើតភ្លើន​​​ក្នុង​​​អំពើ​​​អប្បាយមុខ និង​​​ជួយ​​​លើក​​​ស្ទួយ​​​សីល​ធ​ម៌​​​ស​ង្គ​ម​​​ផង​។

អ្នកនាង​​​អាចនឹង​​​ដកឃ្លាពី​​​ការ​​​ថត​​​រឿង​​​ឲ្យ​​​ផលិតកម្ម ឬ​​​ស្ថានីយ​​​ទូរ​ទស្ស​​​ក្នុង​​​ស្រុក​​​​ត្រឹម​​​ខែ​​​មេសា ហើយ​​​ងាក​មក​​​ផលិត​​​រឿង​​​អប់​រំ​​​វិញ​ម្ដង៖ "​រឿង​​​ទាំង​​​អស់​​​ហ្នឹង ខ្ញុំ​​​នឹង​​​បង្ហោះ​​​តាម​​​ហ្វេ​ស​ប៊ុក ហើយ​​​បើ​​​ទោះ​​​ជា​​​ខ្ញុំ​​​រក​​Sponsor អត់​​​បាន​​​ក៏​​​ខ្ញុំ​​​ត្រូវ​​​ចំណាយ​​​លុយ​​​ខ្លួន​​​ឯង​​​ថត​​​តាម​​​ល​ទ្ធភាព ដើម្បី​​​ជួយ​​​ដល់​​​ការងារ​​​ស​ង្គ​ម​​​មួយ​​​ផ្នែក​ដែរ"​។​

​បច្ចុប្បន្ន​​​អ្នកនាង ម៉ា នី​តា កំពុង​​​រ​វល់​​​ដើរ​​​តួ​​​ក្នុង​​​រឿង " ព្រហ្ម​លិខិត​​​ដុះស្លាប​"​​ ​របស់​​​ស្ថានីយ​ទូរ​ទស្សន៍​​​ថោ​ន​។ អ្នកនាង​​​មាន​​​គ​ម្រោង​​​ថតរឿងអប់រំដែលឆ្លុះបញ្ចាំងស្ថានភាពសង្គមខ្មែរបច្ចុប្បន្នសម្រាប់យុវវ័យ បន្ទាប់​​​ពី​​​អ្នកនាង​​​ទទួល​​​បាន​​​សញ្ញា​ប័​ត្រ​​​បញ្ចប់​​​វ​គ្គ​សិក្សា​​​រយៈ​​​ពេល​​២ឆ្នាំពេញ​ ​​​ផ្នែក​​​តែង​​​និពន្ធ និង​​​ដឹកនាំ​​​រឿង​​​ពី​​​សាលា​​​ភូមិន្ទ​​​វិចិត្រសិល្បៈ​​​ កាល​​​ពី​​​ឆ្នាំ​​២០១៨​។

ម៉ា នី​តា បានប្រឡូកក្នុងវិថីសិល្បៈតាំង​​​ពី​​​ឆ្នាំ​​២០០២ តែនាង​ពុំ​​​មាន​​​ភាព​​​ជាប់​​​លា​ប់​​​ក្នុង​​​ការងារ​​​សិល្បៈ ឬ​​​ចុះ​​​កុងត្រា​​​​​​ឲ្យ​​​ផលិត​​​កម្ម​​​ណា​​​មួយ​​​ផ្ដាច់​​​មុខ​​​នោះ​​​ទេ​។

ប៉ុន្ដែ​​​ពេល​​​នេះ អ្នកនាង​​​បញ្ជាក់​​​ថា នឹង​​​ចាប់​​​ផ្ដើម​​​ចាប់​​​យក​​​អាជីព​​​តែង​និពន្ធ និង​​​ដឹកនាំ​​​រឿង​​​ដោយ​​​ខ្លួន​​​ឯង ហើយ​​​ក៏​​​គិតគូរ​​​រឿង​​​ជួយ​​​ស​ង្គ​ម​​​តាម​​​រយៈ​​ការលើកយករឿងពិតក្នុងសង្គមជាក់ស្ដែងមកផលិតរឿងអប់រំ​ខ្លីៗ៕​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់