• 2020-02-20 02:13:44
  • ព័ត៌មាន

Chen បង្ហោះសារសរសេរដៃជាលើកទី២ សុំទោសដល់អ្នក​គាំទ្រចំពោះ​រឿងកើតឡើង

  • 2020-02-20 02:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាថ្មី​ម្ដង​ទៀត​ Chen សមាជិក​ក្រុម​ EXO បាន​ផ្ញើ​សារ​ជូន​អ្នក​គាំទ្រ​របស់​ខ្លួន​ម្ដងទៀត​ទាក់ទង​នឹង​ព័ត៌មាន​រវាង​លោក​និងគូដណ្ដឹង។

នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ​ Chen បាន​បង្ហោះ​សារ​មួយ​ ដែល​សារ​សរសេរ​ដោយ​ដៃផ្ទាល់​នៅលើទំព័រ​ផ្លូវការ​របស់​ EXO គឺ Lysn ដោយ​បាន​សុំទោស​ដល់​ EXO-L (អ្នក​គាំទ្រ​ EXO) ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​ថា​គូដណ្ដឹង​របស់​លោក​មាន​ទម្ងន់។ នេះ​ជា​លើក​ទី២ហើយ​ដែល​ Chen ចេញ​មុខ​សុំទោស​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ បន្ទាប់​ពី​លោក​បាន​ចេញ​សារ​លើក​ដំបូង​ប្រកាស​ពី​ដំណឹង​ស្នេហា​ដែល​ប្រាប់​ទៅ​អ្នក​គាំទ្រ​កាលពី​ថ្ងៃទី​ ១៣ ខែមករា។ ក្រោយ​មក​ផលិតកម្ម​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ ​Chen កំពុង​ត្រៀម​ខ្លួន​ចូល​រោង​ការ​ ហើយ​គូដណ្ដឹង​របស់​លោក​កំពុង​មាន​ទម្ងន់។

សម្រាប់​សារ​សុំទោស​លើក​ទី២ របស់​ Chen វិញ​បាន​សរសេរ​ថា៖

«សួស្ដី​អ្នក​ទាំងអស់គ្នា ខ្ញុំ Chen! បន្ទាប់​ពីខ្វល់​បារម្ភ​ខ្លាំង​ ថា​គួរ​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​ខ្ញុំ ពេល​នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សរសេរ​លិខិត​មួយ​ច្បាប់​នេះ​ជូន​ EXOL។

ខ្ញុំ​ព្រួយ​ថា​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​អន់ចិត្ត​ដោយសារ​ការ​រៀប​ពាក្យពេចន៍​មិន​បាន​ល្អ​របស់​ខ្ញុំ ប៉ុន្តែ​ដំបូង​ខ្ញុំ​គ្រាន់​តែ​ចង់​សុំទោសចំពោះ​គ្រប់គ្នា ដែល​រង់ចាំ​ពេល​នេះ។ ខ្ញុំ​ក៏​ចង់​សម្ដែង​ការ​សុំទោស​ចំពោះ​ EXOL ដែល​ភ្ញាក់ផ្អើល​នឹង​ព័ត៌មាន​ដែល​បាន​កើត​ឡើងថ្មីៗ។

ពេល​សរសេរ​លិខិត​នេះដំបូង​ ​ក៏ជាលើកទី១​សម្រាប់​ខ្ញុំ​ដែល​ត្រូវ​មក​សរសេរ​សារ​បែប​នេះ​ដែរ អ៊ីចឹង​ខ្ញុំ​បារម្ភ​ថា​គួរ​និយាយ​អ្វី​ខ្លះ​ប្រាប់​ដល់ EXOL អ្នក​ដែល​តែង​នៅ​ក្បែរ និង​នៅ​ជាមួយ​ខ្ញុំ​គ្រប់ពេល។ មួយ​ទៀត​ ខ្ញុំ​សរសេរ​លិខិត​នេះ​ ក៏ព្រោះ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ចង់​ជម្រាប​រឿង​ខ្លះ​ដល់​អ្នក​ទាំងអស់មុន​គេ​ តែ​ទោះ​ជា​យ៉ាងណា ខ្ញុំ​ក៏ពិបាក​ចិត្ត​ដែរ ដែល​ឃើញ​មនុស្ស​ជា​ច្រើន​ឈឺចិត្ត​ និង​យល់​ច្រឡំ​ ដោយសារ​ភាព​អន់​ខ្សោយ​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មិន​ចំ​អ្វី​ដែល​មាន​ក្នុង​ចិត្ត។

ខ្ញុំ​ក៏​ចង់​សុំទោសដែល​​សរសេរ​លិខិត​នេះ​យឺតពេលដែល ហើយ​ខ្ញុំ​ក៏​នឹង​ប្ដេជ្ញា​ខិត​ខំ​ធ្វើ​ការ​ឲ្យ​កាន់​តែ​ខ្លាំង​នៅពេល​ខាងមុខ សូមអរគុណ»៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់