• 2020-02-20 02:40:00
  • ជីវិតតារា

Huang Xiaoming មិន​អាច​ទៅ​ផ្ទះ​ជួប​ Angelababy និង​កូន​បាន​ព្រោះ​វីរុស​កូរ៉ណា

  • 2020-02-20 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ប្រុសចិន Huang Xiaoming កំពុង​ជាប់​នៅ​ក្នុង​សណ្ឋាគារ ក្រុង Cheng Du មិន​អាច​វិល​ត្រលប់​មក​ជួប​ប្រពន្ធ​កូន​បាន​តាំង​ពី​ចូល​ឆ្នាំ​ចិន។

បណ្ដាញ​ព័ត៌មាន​បាន​រាយការណ៍​ថា តារា​សម្ដែង​ជើង​ចាស់​ប្រុស​ចិន Huang Xiaoming កំពុង​ស្នាក់​នៅ​​ជា​ច្រើន​ថ្ងៃ​​នៅ​សណ្ឋាគារ ​ក្នុង Cheng Du ខេត្ត Si Chuan ដោយ​សារ​វីរុស កូរ៉ូណា។ នៅ​លើ​បណ្ដាញសង្គម​របស់​ខ្លួន ប្រុស​ស្អាត​វ័យ ៤២​ឆ្នាំ បាន​​ប្រកាស​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​ខ្លួន។

យោង​តាម​ប្រភព​ដដែល ស្វាមី​របស់ Angelababy បាន​ទៅ Cheng Du ថត​រឿង​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទី​១។ មក​ទល់​ពេល​នេះ​គឺ​មិន​ទាន់​បាន​មក​ផ្ទះ​នៅ​ឡើយ​ទេ។ ដោយ​សារ​តែ​វីរុស​កូរ៉ូណា​រាត​ត្បាត​ខ្លាំង ខ្សែ​ភាពយន្ត​ដែល​លោក​កំពុង​ថត ក៏​ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន។

ទំនេរ​នៅ​សណ្ឋាគារ លោក​ឪពុក​កូន​១​យក​ពេល​អាន​ប៉ារូល និង​មើល​ភាពយន្ត។ តារា​កើត​ឆ្នាំ​១៩៧៨ បាន​ថ្លែង​លើ​បណ្ដាញ​សង្គម​ថា ខ្លួន​នឹក​ប្រពន្ធ​និង​កូន​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយ​សារ​រដ្ឋ​ប្រកាស​មិន​ឲ្យ​បំលាស់​ទី​ទៅ​មកនោះ ទើប​លោក​ត្រូវ​នៅ​មួយ​កន្លែង។

ទស្សនិកជន​ក៏​រំភើប​ជា​ខ្លាំង នៅ​ពេល​តារា​ខាង​លើ​បាន​បរិច្ចាក​ម្សៅ​មី​ចំណួន​១២៥០​គីឡូ​ឲ្យ​វេជ្ជបណ្ឌិត​នៅ Wuhan៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

មតិយោបល់