• 2020-02-20 07:47:40
  • ព័ត៌មាន

បើ​ចូល​ប្រកួត​ «បវរកញ្ញាកូរ៉េ» Jisoo អាច​នឹង​ឈ្នះ​ដោយសារ​សម្រស់​ស្រស់​បែប​នេះ

  • 2020-02-20 07:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ​ ទស្សនាវដ្ដី​ Vogue Korea បាន​បង្ហាញ​រូបថត​ថ្មីៗ​ជា​ច្រើន​សន្លឹក​របស់​ Jisoo ដែល​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​សម្រស់​ស្រស់ស្អាត​របស់​នាង។

សមាជិក​ BLACKPINK រូបនេះ​បាន​បង្ហាញ​ភាព​ទាក់ទាញ​យ៉ាង​មាន​ទំនុក​ចិត្ត​ខ្ពស់​ ពេលផាត់មុខដោយផលិតផល​សម្អាង​ Dior ទោះថតជិតយ៉ាងណាក៏លេច​ ហើយមើលមិន​ចេះ​ជិនណាយ​ ហើយ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្សគ្រប់គ្នា​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា​តារា​ស្រី​ពិត​ជា​ស្រស់​ខ្លាំង​គួរ​ឲ្យសរសើរ។

ឃើញ​ភ្លាម​មហាជន​ ពិសេស​អ្នក​ប្រើ​បណ្ដាញ​សង្គម​លាន់​មាត់​ថា​ បើ​ Jisoo ដាក់​ពាក្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ប្រឡង​បវរកញ្ញាកូរ៉េ​ ក៏​នាង​អាច​នឹង​មានឱកាស​ឈ្នះ​ភាគរយ​ខ្ពស់​ដែរ។

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់