• 2020-02-24 02:04:00
  • ព័ត៌មាន

រឿង​ «Crash Landing On You» ចប់​ភ្លាម​ Hyun Bin បាន​រឿង​ថ្មី​សម្ដែង​ទៀត​ភ្លែត

  • 2020-02-24 02:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជោគជ័យ​ដ៏​ធំ​នៃ​រឿង​ «Crash Landing On You» ពិត​ជា​បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ Hyun Bin មាន​កេរ្តិ៍ឈ្មោះ​កាន់​តែ​ខ្លាំង​ ពិសេស​មាន​ការចាប់អារម្មណ៍ពី​ផលិតករ​ភាពយន្ត​ខ្លាំង​បំផុត។

ជាក់ស្ដែង​ដូចកាល​ពី​កាល​ទី​២១ ខែកុម្ភៈ​ ផលិតកម្ម​ VAST ដែល​ជា​ជម្រក​របស់​ Hyun Bin បាន​ប្រកាស​ថា​ លោក​នឹង​ត្រឡប់​មក​វិញ​ម្ដង​ទៀត​ ក្នុង​រឿង​ថ្មី​មួយ​ទៀត​មាន​ចំណងជើង​ថា​ «Bargaining»។ ក្នុង​នោះ​ក៏​មាន​ការ​បញ្ជាក់ដែរ​ថា​ បង្ហាញ​មុខ​ពេល​នេះ​ Hyun Bin ក៏​នឹង​ក្លាយ​ជា​តួឯក​ទៀត​ដែរ។

ខាង​តំណាង​ផលិតកម្ម​នៅ​បាន​បន្ថែម​ថា​ រឿង​នេះ​ជា​ភាពយន្ត​ខ្នាតធំ (Movie) ដែល​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ក្នុង​ពេល​ឆាប់ៗនៅ​បរទេស។ ម្យ៉ាង​វា​ក៏​ជា​ស្នាដៃដឹកនាំ​ថត​របស់​អ្នក​ដឹកនាំ Im Soonrye ដែល​ធ្លាប់​បាន​ទទួល​ជោគជ័យ​ក្រោយ​ពី​ផលិតរឿង​ «Little Forest» កាល​ពី​ឆ្នាំ ២០១៨៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់