• 2020-02-24 03:10:19
  • ព័ត៌មាន

បទ​ថ្មី យឹង យន រាំ​សប្បាយ​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ បង្កប់​រឿង​ស្នេហា​ពលករ​នៅ​កូរ៉េ

  • 2020-02-24 03:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យឹង យន ដែល​ប្រិយមិត្ត​ដាក់​រហស្សនាម​ថា "កែវ សារ៉ាត់​ទី២" ទើប​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ដែល​ចង្វាក់​ភ្លេង​ជា ចង្វាក់​រាំ​លេង​សប្បាយ​ជួប​ជុំ​បង​ប្អូន​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ដែល​នឹង​មក​ដល់​នា​ប្រមាណ​ជាង ១ខែ​ទៀត​នេះ។

បទ​ចម្រៀង​របស់​តារា​ចម្រៀង​មក​ពី​កំពង់ធំ​មាន​ចំណង​ជើង​ថា "ចាំ​បង​មក​ពី​កូរ៉េ" ជា​ចង្វាក់ "កន្ទ្រឹម" ដ៏​ពេញ​និយម​សម្រាប់​ឱកាស​ជួប​ជុំ​បង​ប្អូន និង​មិត្តភ័ក្ដិ​នេះ។ កាន់​តែ​ពិសេស​បទ​នេះ និយាយ​ពី​ចំណង​ស្នេហ៍​របស់​កំលោះ​ក្រមុំ​ខ្មែរ​មួយ​គូ​ស្រឡាញ់​គ្នា ហើយ​ពួក​គេ​បាន​ខិតខំ​ធ្វើ​ការ​សន្សំ​ប្រាក់​ទុក​កសាង​គ្រួសារ​ជាមួយ​គ្នា ក្នុង​នោះ ខាង​ប្រុស​សុខ​ចិត្ត​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ឯ​ខាង​ស្រី រង់ចាំ​នៅ​ស្រុក​កំណើត។

២​ឆ្នាំ​ទៅ​ហើយ ដែល​ខាង​ស្រី បាន​ទន្ទឹង​ផ្លូវ​គូស្នេហ៍​បណ្ដូល​ចិត្ត​រៀងរាល់​ថ្ងៃ ស្រាប់​តែ​ខាង​ប្រុស លួច​មក​ស្ងាត់​មិន​ឲ្យ​ដឹង​! ខាង​ស្រី​រំភើប​យ៉ាង​ណា...តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់