• 2020-02-24 07:37:00
  • ព័ត៌មាន

តារាកូរ៉េល្បីៗស្រាក់ដៃគ្នាឧបត្ថម្ភ និងបារម្ភខ្លាំង ចំពោះការរាតត្បាតនៃមេរោគ COVID-19

  • 2020-02-24 07:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ដឹង​ហើយ​ថា​វីរុសប្រភេទ​ថ្មី COVID-19 បាន​ចាប់​ផ្ដើម​រាត​ត្បាត​ជា​បន្តបន្ទាប់​ស្ទើរ​គ្រប់​ទីកន្លែងលើ​ពិភពលោក​ ហើយ​ប្រភព​ដំបូង​គឺ​ចេញ​ពី​ទីក្រុង​ Wuhan ប្រទេស​ចិន ប៉ុន្តែ​ពេល​នេះ​វីរុស​នេះ​កំពុង​វាយលុក​ពេញ​ទំហឹង​នៅ​ប្រទេស​កូរ៉េ។

ឈាន​ដល់​ថ្ងៃ​ទី២៤ ខែកុម្ភៈ បើ​តាម​ការ​បញ្ជាក់ពីអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ថា តួលេខអ្នកឆ្លង​កើន​ដល់​ ៧៦៣នាក់ហើយ។ ជាមួយ​គ្នា​នេះ​ ក្រៅពីអាជ្ញាធរ​ពាក់ព័ន្ធ​ ក៏​ឃើញ​ថា​មាន​ប្រជាជន​ជា​ច្រើន​ មិនថា ឬ​ក៏អត់ឡើយ បានរួម​ដៃគ្នា​ បាន​សម្ដែង​ការ​សោកស្ដាយ ព្រួយបារម្ភ​ ក៏ដូចជា​ឧបត្ថម្ភ​ជា​ជំនួយ​ជា​បន្តបន្ទាប់​ក្នុង​បំណង​ជួយ​ដល់​អ្នក​ដែល​ឆ្លង​ និង​ជួយ​ទប់​ស្កាត់​អ្នក​ដែល​មិនទាន់​ឆ្លង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់។

តារា​ចិត្តធម៌​ទាំង​នោះ​រួម​មាន៖

១. Park Seo Joon

ផ្អែក​តាម​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ​ តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ដល់​ទៅ​ ១០០លានវ៉ុន (ប្រមាណ​ ៨១ ៩៨០ដុល្លារ) ក្នុង​ការ​ជួយ​ដល់​ក្រុម​ពេទ្យ​ដែល​ត្រូវ​ការ​សម្ភារៈសង្គ្រោះ និង​ព្យាបាល​ដល់​អ្នក​ជំងឹ។

២. Lee Young Ae

កាល​ពី​ថ្ងៃ​ទី២១ ខែកុម្ភៈ ក៏​មាន​ការ​បញ្ជាក់​ផងដែរ ពីបណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ ថា​ តារា​ជើង​ចាស់​រូប​នេះ​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ដល់​ទៅ ៥០លានវ៉ុន (ប្រមាណ ៤០ ៩៩៣ដុល្លារ) ជួយ​ដល់​ប្រជាជន​ដែល​រស់​នៅ​ក្នុងក្រុង​ Daegu ដែល​កំពុង​រង​នូវ​ការ​គំរាម​កំហែង​ដោយសារ​វីរុស​ប្រភេទ​ថ្មី COVID-19។

៣. Hyun Bin

ចំណែក​តួ​ប្រុស​ក្នុង​រឿង​ «Crash Landing On You» ក៏​បាន​សរសេរ​លិខិត​មួយ​ដ៏​វែង​បញ្ជាក់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ដែរ ក្រោយ​ដឹង​ពី​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ខ្លាំងពេក។​ លោក​បាន​ផ្ញើ​សារ​ បង្ហាញ​ពី​ការ​សោកស្ដាយ​​នឹង​អ្វី​ដែល​បាន​កើតឡើង ក៏ដូចជាក្ដី​ព្រួយបារម្ភ​ខ្លាំង​ តាម​រយៈផលិតកម្ម​របស់​ខ្លួន​ ហើយ​លិខិត​នោះ​ដែរ មាន​ ៤​ភាសា ដូចជា​កូរ៉េ​ អង់គ្លេស ចិន ជប៉ុន។

៤. Kim Go Eun

នៅ​ថ្ងៃ​ទី ២១ ខែកុម្ភៈ​ អង្គការ​សប្បុរសធម៌​ ក៏​បាន​បង្ហើប​ដែរ​ថា​ តួ​ឯក​ស្រី​រឿង «Goblin»។ បាន​បរិច្ចាគ​ប្រាក់​ ១០០លានវ៉ុន (ប្រមាណ​ ៨១ ៩៨០ដុល្លារ) ដើម្បី​ជួយ​ដល់​តម្រូវ​ការ​ចាំបាច់​ ក្នុង​ការ​យក​ទៅ​ទិញ​សម្ភារៈ​ពេទ្យ​ ក៏ដូចជា​ម៉ាស​ជា​ច្រើន​ដល់​ក្មេងចាស់ ឬគ្រួសារ​ដែល​មាន​ចំណូល​ទាប។

៥. Jaejoong

លោក​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ជួយ​ឧបត្ថម្ភ​លុយ​ស្ងាត់ៗចំនួន​ ១០លានវ៉ុន (ជាង​ ៨ពាន់ដុល្លារ) ដល់​មូលនិធិ ប៉ុន្តែ​បាន​អ្នក​គាំទ្រ​ឃើញឈ្មោះ លើ​តារាង​អ្នក​ដែល​ជួយ​ឧបត្ថម្ភ។ ទាក់ទង​ចំណុច​នេះ​ ដោយសារ​មាន​ចម្ងល់​ច្រើនពេក​ពី​អ្នក​គាំទ្រ​ ផលិតកម្ម​របស់​លោក​ក៏បាន​ចេញ​មក​បញ្ជាក់​ថា​ជា​ការពិត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់