• 2020-02-26 03:00:00
  • ព័ត៌មាន

Yoo In Na ទម្លាយថានាងមិន​អាច​រៀប​ការ​បាន​ ដោយសារ​តែ​ IU ម្នាក់គត់

  • 2020-02-26 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​រួម​ក្នុង​កម្មវិធី​ «Love in 7.7 Billion» របស់​ទូរទស្សន៍​ JTBC កាល​ពី​ថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ​ ដោយ​បាន​ទម្លាយ​រឿង​ខ្លះ​ទាក់ទង​នឹង​មិត្ត​ល្អ​របស់​ខ្លួន​ IU។

និយាយ​ក្នុង​កម្មវិធី​ថ្ងៃ​នោះ​ Yoo In Na ត្រូវ​ជាប់​ជាមួយ​នឹង​ប្រធាន​បទ​រៀបការ​ ជាមួយ​នឹងពិធីករ​ផ្សេងទៀត។ អ្វី​ដែល​ភ្ញាក់​ផ្អើល​គឺ​ពេល​នោះ​ In Na បាន​និយាយ​ថា​ នាង​ពិត​ជា​មិន​អាច​រៀបការ​បាន​ទេ ក៏​ព្រោះ​តែ IU។

ឮភ្លាម​ ប្រាកដ​ជា​មាន​អ្នក​ឆ្ងល់​នឹង​សម្ដី​របស់​នាង ទើប​នាង​បញ្ជាក់បន្ថែម​ថា៖ «ពេល​មួយ​ IU និយាយ​មក​កាន់​ខ្ញុំ​ថា​ យើង​២នាក់​មិន​គួរ​រៀបការ​ទេ ខ្ញុំ​ក៏​យល់​ស្រប​ជាមួយ​នាង ហើយ​ថែម​ទាំង​សន្យា​ទៀត​ថា​អត់រៀងការទេ។ តែ​ទោះ​ជា​យ៉ាងណា​ ប៉ុន្មាន​ដង​ហើយ​ នាង​តែង​ប្ដូរ​ចិត្ត ហើយ​និយាយ​ផ្សេងទៀត​ថា​ យើង​គយរ​រៀបការ។ ដល់​ហើយ​ ខ្ញុំ​ក៏​យល់ស្របទៀត ហើយ​និយាយ​ថា​យើង​គួរ​តែ​រៀបការ​នៅថ្ងៃមុខ»។

តារា​ស្រី​រូប​នេះ​នៅ​បាន​បញ្ជាក់​ទៀត​ថា​ IU នៅ​មិនទនា់​ច្បាស់​នៅ​ឡើយ​ពីរឿង​រៀបការ។ នាង​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នាង​គិត​យ៉ាង​ណា​ឲ្យ​ច្បាស់​ទេ​ តែ​សម្រាប់​ខ្ញុំ ថ្ងៃ​ណា​ដែល​មាន​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​គិត​ថា​ជា​មនុស្សល្អ​សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​រៀបការ​ជាមួយ​ភ្លាម»។

ដូច​អ្នក​គាំទ្រ​ជា​ច្រើន​សុទ្ធ​តែ​បាន​ជ្រាប​ថា​ Yoo In Na និង​ IU មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ ចាប់​តាំអ​ពី​ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​កម្មវិធី​ «Heroes» របស់​ទូរទស្សន៍​ SBS កាល​ពី​ពេល​កន្លងទៅ។ អ្នក​ទាំង ២​ជា​មិត្តល្អ​ដែល​តែង​យក​ចិត្ត​ទុកដាក់​នឹង​គ្នា និង​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យគ្នា​ទៅ​វិញទៅមក​មិន​ដែល​ខាន៕​

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់