• 2020-02-26 06:46:14
  • ភាពយន្ត

ពេញ​ចិត្ដ​នឹង​ក្បាច់គុន​ខ្មែរ​ពេក! ធន់ វីរៈពណ៌ ប្រកាស​ចូល​ប្រឡូក​ក្នុង​សិល្បៈ

  • 2020-02-26 06:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ល្បុក្កតោ និង​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ពិភព​លោក​ផ្នែក​នារីប្រដាល់​សេរី កញ្ញា ថុល អាពណ៌ ហៅ​​ ធន់ វីរៈពណ៌ ប្រកាស​ចង់​ចូល​ប្រឡូក​ក្នុង​សិល្បៈ ក្រោយ​បាន​សម្ដែង​ក្នុង​រឿង"បំណុល​ឈាម​អ្នក​ប្រយុទ្ធ" និង​កំពុង​ថត​បញ្ចប់​រឿង"មិត្ដ​ក្របី"ដែល​មាន​ឈុបឆាក​វាយតប់​ច្រើន។

កញ្ញា ធន់ វីរៈពណ៌​៖ "សម្រាប់​ខ្ញុំ...ទៅ​ថ្ងៃ​អនាគត​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដើម្បី​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ផ្សព្វ ផ្សាយ​ក្បាច់​គុន​ខ្មែរ។ និយាយ​រួម​គ្រប់​រឿង​ដែល​ខ្ញុំ​នឹង​សម្ដែង​នៅ​ថ្ងៃ​ខាង​មុខ​ទាល់តែ​មាន​ឈុត​វាយតប់ ទើប​ខ្ញុំ​ពេញ​ចិត្ដ"។

រូបភាព៖​ ហ្វេសប៊ុក ធន់ វីរៈពណ៌

បច្ចុប្បន្ន វីរៈពណ៌ មាន​វ័យ​១៩​ឆ្នាំ កំពុង​ហ្វឹកហាត់​កីឡា​ប្រដាល់​សេរី​នៅ​ក្លឹប​ក្រសួង​ការពារជាតិ និង​ហាត់​ល្បុក្កតោ​នៅ​ក្លឹប​វត្ដ​ថាន់។ កញ្ញា ទទួល​បាន​ការ​កោតសរសើរ​ពី​អ្នក​ដឹកនាំ​រឿង និង​ទស្សនិកជន ថា​នាង​សម្ដែង​បាន​ល្អ ជា​ពិសេស​នៅ​ក្នុង​ឈុត​ឆាក​វាយ​តប់​គ្នា។ ត្រង់​ចំណុច​នេះ កញ្ញា​បញ្ជាក់​ថា "ខ្ញុំ​សម្ដែង​បាន​ល្អ​ទាល់តែ​ដៃគូ​សម្ដែង​នោះ ចេះ​វាយតប់​ស្រដៀងគ្នា​ដែរ"។

កញ្ញា ធន់ វីរៈពណ៌ សង្ឃឹម​ថា ចាងហ្វាង​ផលិតកម្ម​នានា និង​ទស្សនិកជន​ស្គាល់​កញ្ញា​កាន់​តែ​ច្រើន​តាម​រយៈ​រឿង"មិត្ដ​ក្របី" ដឹកនាំ​ថត​ដោយ​ផលិតកម្មអាថាន់​ភាពយន្ដ នឹង​ថត​បញ្ចប់​នៅ​ត្រឹម​ខែ​មេសា ហើយ​គ្រោង​ដាក់​បញ្ចាំង​តាម​រោងភាពយន្ដ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២០ ខាង​មុខ​នេះ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់