• 2020-02-27 08:57:29
  • ព័ត៌មាន

នាយ តាក់ស៊ី ទាត់​ចោល​ទាំង​ស្រុង ក្រោយ​ផ្អើល​រឿង​ទិញ​ឡាន​បង់​រំលស់​កាដូ​ឲ្យ​គូស្នេហ៍​ថ្មី

  • 2020-02-27 08:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ប្រចាំ​ស្ថានីយ៍ទូរទស្ស C T N នាយ​តាក់ស៊ី បដិសេធ​ព័ត៌មាន​ដែល​ថា​លោក​បាន​ទិញ ឬ​បង់​រំលស់​ឡាន​ជូន​អនាគត​ភរិយា​លោក​នោះ គឺ​ជា​រឿង​មិន​ពិត​ឡើយ ដោយ​លោក​បញ្ជាក់​ថា ការ​បញ្ចេញ​ព័ត៌មាន​បែប​នេះ គឺ​គ្រាន់​តែ​ចង់​បាន​ការ​ចាប់​អារម្មរណ៍​ពី​ទស្សនិកជន ជា​ពិសេស​អ្នក​លេង​ហ្វេសប៊ុក ហើយ​មាន​បំណង​ទិញ ឬ​បង់​រំលស់​ឡាន​តែ​ប៉ុណ្ណោះ។

នាយ​តាក់ស៊ី បញ្ជាក់​ថា សកម្មភាព​ដែល​រូប​លោក​បាន​ឡាយ​ហ្វេសប៊ុក​ជាមួយ​លោក K01 នោះ គឺ​គ្រាន់​តែ​ជា​ការ​សម្ដែង​ប៉ុណ្ណោះ។ ប៉ុន្ដែ​ជាក់​ស្ដែង​រូប​លោក​មិន​បាន​ទិញ ឬ​បង់​រំលស់​ឡាន​LUXUS 330 ដោយ​បង់​ប្រាក់​មុន​១៥% រយ​អ្វី​នោះ​ទេ។

នាយ​តាក់ស៊ី៖"ប្រហែល​ជា​គេ​មាន​ការ​យល់​ច្រឡំ​ហើយ...នៅ​ក្នុង​វីដេអូឡាយ​របស់​ខ្ញុំ​ជាមួយ​ K01 នោះ គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការ​ចូល​មើល ឬ​ចុច​Like ច្រើន ហើយ​ចង់​បង្ហាញ​ពី​ការាស​លក់​ឡាន​មួយ​ប៉ុណ្ណោះ វា​មិន​មែន​រឿង​ពិត​របស់​ខ្ញុំ​ទេ"។

បើ​តាម​លោក​តាក់ស៊ី។ បច្ចុប្បន្ន​លោក​មាន​ប្រភព​ចំណូល​រឹងមាំ​ពី​អាជីព​ជា​អ្នក​កំប្លែង​ប្រចាំ​នៅ​ស្ថានីយ៍ទូរទស្ស C TN តាម​រយៈ​លេង​រឿង​កំប្លែង​ដូច​ជា៖ បាន​មើល​បាន​សើច ពី​គ្រួសារ​ជា​ដើម។ លោក​បន្ថែម​ថា ក្នុង​១​ខែ​លោក​ទទួល​តម្លៃ​ខ្លួន​ពី​ការ​លេង​រឿង​កំប្លែង​ទាំង​នេះ​រាប់​ពាន់​ដុល្លារ​ដែរ ប៉ុន្ដែ​ពេល​នេះ​លោក​មិន​រវល់​ទៅ​ទិញ ឬ​បង់​រំលស់​ឡាន​អ្វី​ឡើយ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់