• 2020-02-28 01:57:04
  • ព័ត៌មាន

ចេញ​ភ្លាម MV បទ «ON» របស់ BTS វាយ​កំទេច​ចំនួន​ចូល​មើល​កើន​ឡើង​ស្រឺតៗ

  • 2020-02-28 01:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ BTS មាន​ចំណងជើងថា «ON» បាន​ចេញ​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី ២៨ ខែកុម្ភៈ​នេះ​ បន្ទាប់​ពី​ចេញ​ 'Kinetic Manifesto Film' កាល​ពី​សប្ដាហ៍​​មុន។

«ON» បទ​ចម្រៀង​ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​ «Map of the Soul: 7» នេះ​ពិត​ជា​ពិសេស​ទៀត​ហើយ​ ឯអត្ថន័យ​បទ​វិញ​ គឺ​បាន​បញ្ជាក់​បង្កប់​បទពិសោធន៍​ជា​ច្រើន​ដែល​ BTS បន​ជួប​ប្រទះ​នាពេល​កន្លងមក​ តាំង​ពី​ Debut មក​ម្ល៉េះ។

ជាក់​ស្ដែង​ចេញ​បាន​ត្រឹម​១ម៉ោង​ វា​ក៏​បាន​វាយលុយ​កំណត់​ត្រា​ មាន​អ្នក​ចូល​មើល​ដល់​ទៅ ១០​លាន​ដង​ ហើយ​ចំនួន​ចូល​មើល​ចេះ​តែបន្ត​ឡើង​ជា​បន្តបន្ទាប់​លឿន​បំផុត ហើយ​ចំនួន​ច្រើន​លើស​លុប​បែប​នេះ​ ក៏​បាន​បំបែក​កំណត់​ត្រា​ចាស់ «Boy With Luv» ដែល​មាន​អ្នក​ចូលមើល​ ១០​លាន​ដង​រយៈពេល ២ម៉ោង៕

អត្ថបទ៖ យី សុធារី

មតិយោបល់