• 2020-02-28 03:35:02
  • ព័ត៌មាន

ញាក់​សាច់ ធ្មេញ​៤​គ្រាប់​របស់ ណូម័រ មាន​តម្លៃ​ស្មើ​ឡាន​១​គ្រឿង​ឯណោះ!

  • 2020-02-28 03:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​មេម៉ាយ​វ័យ​ក្មេង ណូម័រ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា នាង​ទើប​ចំណាយ​ប្រាក់​អស់​ខ្ទង់​រាប់​ពាន់​ដុល្លារ​អាមេរិក ក្រោយ​ពី​ធ្មេញ​របស់​នាង​មាន​បញ្ហា ឈឺ​ចាប់​ដោយ​សារ​ដង្កូវ​ស៊ី ហើយ​ពេទ្យ​តម្រូវ​ឲ្យ​នាង​ត្រូវ​តែ​ដក​ចោល​ខាន​មិន​បាន។

អំពី​បញ្ហា​សុខភាព​មាត់​ធ្មេញ អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ ប្រាប់​ថា នាង​មាន​បញ្ហា​នេះ​ជា​យូរ​មក​ហើយ ដោយ​ដំបូង​ចាប់​ពី​១គ្រាប់ រហូត​ខូច​ដល់ ៤គ្រាប់។ ចុង​ក្រោយ​នាង ក៏​សម្រេច​ទៅ​ពេទ្យ​ពិគ្រោះ​យោបល់ ហើយ​ពេទ្យ​ប្រាប់​ថា ធ្មេញ​នាង ត្រូវ​ដង្កូវ​ស៊ី​អស់​៤គ្រាប់​ហើយ ហើយ​បើ​ទុក​ទៀត​វា​នឹង​រាល​ដល់​ធ្មេញ​ផ្សេង​ៗ​ទៀត។ ដូច្នេះ​ហើយ ដើម្បី​កុំ​អោយ​អ្វី​ៗ​កាន់​តែ​ធ្ងន់ធ្ងរ នាង​ក៏​សម្រេច​ថា​ដក​តែ​ម្ដង​ទៅ។

ទាំង​៤គ្រាប់​នេះ តាម​តារា​ស្រី​បញ្ជាក់ គឺ​ចំណាយ​អស់​ដល់​ទៅ ៤៨០០ដុល្លារ​អាមេរិក​ឯណោះ ក្នុង​នោះ​ធ្មេញ​១​គ្រាប់​មាន​តម្លៃ ១២០០​ដុល្លារ។ ចំនួន​លុយ​ជាង​៤ពាន់​ដុល្លារ​នេះ អាច​ទិញ​រថយន្ត​ធុន​ល្មម​ដូច​ជា​កាមេរី​គូទប៉ោង និង​កូរ៉ូឡា​បាន​១​គ្រឿង​យ៉ាង​ស្រួល។ ដូច្នេះ​ហើយ ទើប​អ្នក​គាំទ្រ​នាង​ជា​ច្រើន​បាន​ចូល​ទៅ​សរសេរ​សារ​សម្ដែង​ការ​បារម្ភ​ចំពោះ​នាង ហើយ​​ខ្លះ​ទៀត បាន​លើក​ឡើង​ថា តម្លៃ​នេះ គឺ​ពិត​ជា​តម្លៃ​ខ្ពស់​មួយ។

ចំពោះ​បញ្ហា​នេះ ណូម័រ លើក​ឡើង​ថា បើ​គិត​ពី​ចំនួន​លុយ គឺ​ពិត​ជា​ច្រើន ហើយ​នាង​ក៏​ស្ដាយ​ដូច​គ្នា ព្រោះ​ថា​ប្រាក់​ពិបាក​រក ប៉ុន្តែ​ថា សុខភាព​ក៏​រឹត​តែ​ពិបាក​រក​ថែម​ទៀត។ អីចឹង​ហើយ ទើប​មិន​គិត​ច្រើន៖ "បើ​គិត​ទៅ​ស្ដាយ​លុយ​ដែរ ប៉ុន្តែ​ជ្រុល​ជា​អីចឹង​ហើយ ក៏​សម្រេច​ដាក់​អា​ល្អ​តែ​ម្ដង​ទៅ កុំ​ឲ្យ​វា​ឈឺ​ច្រើន​ដង...!”។

ពិធីការិនី​ទូរទស្សន៍ បញ្ជាក់​ថា នាង​បាន​ឲ្យ​ពេទ្យ​ដាក់​ជំនួស​វិញ​ដោយ​ធ្មេញ​ប្រភេទ Impaths ដែល​ធ្មេញ​ប្រភេទ​នេះ គឺ​មាន​តម្លៃ​ថ្លៃ​ជាង​ធ្មេញ​ធម្មតា​ច្រើន។ "បើ​គិត​​ទៅ ច្រើន​គួរ​សម​ដែរ​បង តែ​ដើម្បី​សុខភាព​មាត់​ធ្មេញ ក៏​ព្រម​ធ្វើ​ទៅ​បង ព្រោះ​ថា មាត់​ធ្មេញ​ក៏​ជា​ភ្នែក​នៃ​សម្រស់​ដែរ​បង​ហិហិ!”។ ណូម័រ ថ្លែង។

រូបភាព៖ ហ្វេសប៊ុក ណូម័រ

យ៉ាង​ណា​ក៏​ដោយ ណូម័រ បាន​ឲ្យ​ដឹង​ថា នេះ​នាង​មិន​បាន​យក​ប្រភេទ​ថ្មី​ល្អ​កម្រិត​លេខ​១ ពោល​គឺ​យក​ត្រឹម​កម្រិត​លេខ​២​ផង បើ​មិន​អីចឹង ការ​ចំណាយ​ប្រហែល​ជា​ត្រូវ​គុណ​នឹង​២​ផង​មិន​ដឹង៕

អត្ថបទ៖ ទារិកា

មតិយោបល់