• 2020-03-02 10:15:12
  • ព័ត៌មាន

បង្ហាញឈុតក្រៅឆាកនៃសកម្មភាពថត​បទ «ON» របស់ BTS

  • 2020-03-02 10:15:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​របស់​ BTS ក្រៅ​ពីចង្វាក់​ភ្លេង​ប្លែក​ថ្មី​ រន្ថើន​អារម្មណ៍​ អ្នក​គាំទ្រ​មើល​ហើយ​ក៏​កោត​សរសើរ​នឹង​ប្លង់​ថត និង​ឈុត​ឆាក​គ្រប់​កន្លែង​ក្នុង​បទ​ចម្រៀង​នេះ​ដែរ រហូត​ខ្លះ​លាន់​មាត់​ថា​មើល​មួយ​ភ្លែត​ ដូច​ថត​រឿង​ហូលីវូដ​ទៀតផង។

វីដេអូ​បទ​ចម្រៀង​ក៏ពិសេស​ ចំនួន​អ្នក​ចូល​មើល​កើន​ឡើង​ឥតល្ហែ​​ក្នុង​រយៈពេល​ដ៏​ខ្លី ឬ​បើ​គិត​ត្រឹម​ថ្ងៃ​នេះ​ (ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២០)​ មាន​រយៈពេល​ ៣​ថ្ងៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​​អ្នក​ចុច​ចូល​មើល​ដល់​ទៅ​ ជិត​ ៧០លានដង​ទៅ​ហើយ។

ដោយឡែក​នៅ​មុននេះ​ គណនី​ YouTube BANGTANTV ក៏​បាន​បង្ហោះ​វីដេអូ​នៃ​សកម្មភាព​ក្រៅ​ឆាក របស់​ BTS និង​ក្រុម​ការងារ​អំឡុង​ពេល​ថត​វីដេអូ​បទ «ON»។ ទស្សនាដូចខាងក្រោម៖​​

អត្ថបទ៖ យី សុធារី

មតិយោបល់