• 2020-03-05 09:02:54
  • ព័ត៌មាន

ម្ដាយ​ Nadech ធ្វើ​ឲ្យ​ Fan ​ច្រឡំទ្រង់ទ្រាយធំ ពេល​ Post រូបកូន និង​ Yaya ថតជាមួយផ្ទះតូច១ខ្នង

  • 2020-03-05 09:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ០៥ ខែមីនា ឆ្នាំ ២០២០​ ម៉ែ Keaw ម្ដាយ​របស់ Nadech Kugimiya បាន​បង្ហោះរូបភាព​មួយ​សន្លឹក​ដែល​កូន​របស់​អ្នក​ស្រី​ និង​ Yaya Urassaya ថត​ជាមួយ​នឹង​គម្រូ​ផ្ទះ​មួយ​ខ្នង។

ក្នុង​រូបភាព​នោះ​ ម៉ែ Keaw បាន​សរសេរជូនពរ​កូនៗ និង​អ្នក​គាំទ្រ​ទាំងអស់​បាន​សុខសប្បាយ​ដូចដែល​ធ្លាប់​សរសេរបង្ហោះ​រាល់ដង។ ដោយសារ​តែ​រូប​ និង​ Caption បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លះ​នាំគ្នា​ប៉ាន់ស្មាន​ថា ផ្ទះ​តូច​នេះ​អាច​ជា​គម្រូ​ផ្ទះ​ដែល​គ្រោងធ្វើ​ ពេល​ Nadech និង​ Yaya ​រស់នៅ​រួមគ្នាក្រោយ​រៀបការ។ ប៉ុន្តែដោយសារ​មាន​ចម្ងល់​ច្រើន​ពេក​ ទើប​វិបសាយ​ Nine Entertainment ចេញ​ផ្សាយបញ្ជាក់​ភ្លាម​ៗ​ថា​ គម្រូ​ផ្ទះ​នោះ​ គឺ​គម្រូ​ផ្ទះ​របស់​​ផលិតករភាពយន្ត​ Neung Narongvit ហើយ​ Nadech និង​ Yaya គ្រាន់​តែ​ថត​លេង​ជាមួយ​គ្នា​ ពេល​ទៅ​សួរ​សុខទុក្ខរៀមច្បង​ប៉ុណ្ណោះ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់