• 2020-03-06 02:14:58
  • ព័ត៌មាន

ស្ងាត់ៗមក​ជុំគ្នាម្ដង​ តារាជើងចាស់ចិនមហាសម្រស់ទាំង ៤​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Surprise ពេញហ្នឹង

  • 2020-03-06 02:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មាន​កម្សាន្ត​ចិន​ជា​ច្រើន​បាន​ផ្សាយ​ព្រមៗគ្នា​ពេល​ រូបថត​មួយ​សន្លឹក​ដ៏​កម្រ​ ត្រូវ​បាន​ថត​បង្ហាញ​លើ​បណ្ដាញ​សង្គម​ នោះ​គឺ​ រូប​ជុំ​គ្នា​របស់​ Ariel Lin, Rainie Yang, Michelle Chen និង​ Joe Chang។

តារា​ប្រុស​ស្រី​ទាំង​ ៤​នាក់​នេះ​សុទ្ធ​តែជា​តារា​យិនស៊ិន​ដែល​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ច្រើន​ ហើយ​បើ​និយាយ​ពី​រូប​សម្រស់​វិញ​ ពួកគេ​នៅ​តែ​ក្មេងទោះ​បី​ក្នុង​នោះ​ ស្រីៗ​សុទ្ធ​តែ​រៀបការ​មាន​ប្ដី​អស់​ ប៉ុន្តែ​នៅ​តែ​ខ្ញង់​ ឯ​ Joe Chang វិញអាយុ​ ៣៧​ឆ្នាំ​ទៅ​ហើយ តែ​ខាប​បេះដូង​ក្រមុំៗ​ខ្លាំង​ណាស់។

ជំនួប​គ្នា​នៅ​ពេល​នេះ​ពិត​ជា​បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ពី​មហាជន​ចិន​ ពិសេស​រំភើប​នឹង​មិត្តភាព​របស់​ពួកគេ​ទាំង​ ៤​ណាស់ ព្រោះ​ថា​បើ​ទោះ​មាន​រយៈពេល​យូរ​ឆ្នាំ​យ៉ាង​ណា​ក៏​ពួកគេ​នៅ​តែ​ជិតស្និទ្ធ​នឹង​គ្នា​ និង​រាប់អាន​គ្នា​ល្អ​ដូចមុនដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់