• 2020-03-06 03:35:27
  • ព័ត៌មាន

កត់ចំណាំ​​ទុក​ឲ្យ​ហើយ​ Suho ចេញ​ថ្ងៃ​បង្ហាញ​បទ​ទោល​លើកដំបូង​​ហើយ

  • 2020-03-06 03:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ០៦ ខែមីនា​ ផលិតកម្ម​ SM បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​នូវ​ថ្ងៃ​ចេញ​បទ​ទោល​ដំបូង​បង្អស់​របស់​មេក្រុម EXO ដែល​ត្រៀម​បង្ហាញ​មុខ​ក្នុង​ពេល​ឆាប់ៗ។

ផលិតកម្ម​យក្ស​មួយ​នេះ​ បាន​ឲ្យដឹង​ថា​ Suho នឹង​ចេញ​អាល់ប៊ុម​តូច​ដំបូង​មាន​ឈ្មោះ​ថា​ «Self-Portrait» នៅ​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង​៦ល្ងាច ម៉ោងនៅ​កូរ៉េ (ត្រូវ​នឹង​ម៉ោង​៤ល្ងាច​នៅកម្ពុជា)។ អាល់ប៊ុម​តូច​នេះ​ មាន​បទ​សរុប​ទាំងអស់​ ៦បទ​ ហើយ​បើ​យោង​តាម​ផលិតកម្ម SM Suho បាន​ចំណាយកម្លាំង​កាយចិត្ត និង​ពេល​វេលា​ពេញទំហឹង​ទៅក្នុង​ស្នាដៃ​ទាំងអស់​នេះ​គ្រប់ដំណាក់កាលទាំងអស់។

គិត​ទាំង​ Suho មាន​ន័យ​ថា​ EXO មាន​សមាជិក​ទី៣ របស់​ EXO ហើយ​ដែល​ចេញ​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​ដំបូង​នៅ​កូរ៉េ​បន្ទាប់​ពី Chen និង​ BAekhyun៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់