• 2020-03-06 09:37:51
  • ព័ត៌មាន

V នឹង​មាន​បទ​ថ្មី​បញ្ចូលក្នុងរឿង «Itaewon Class» របស់ Seo Joon

  • 2020-03-06 09:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​កូរ៉េ​ថ្ងៃ​ទី ០៦ ខែមីនា​នេះ​បាន​ឲ្យ​ដឹង​ថា​ V សមាជិក​ក្រុម​ BTS នឹង​មាន​បទ​ចម្រៀង​ថ្មី​សម្រាប់​ដាក់​បញ្ចូល​ក្នុង​រឿង​ «Itaewon Class» របស់​ទូរទស្សន៍​ JTBC។

V (សមាជិក BTS)

វា​ពិត​ជា​រឿង​រំភើប​ ស្ទើរ​តែ​មិនអាច​រង់ចាំ​បាន​របស់​អ្នក​គាំទ្រ​ V ទាំង​អស់​​ព្រោះ​ថា​មិនយូរ​មិនឆាប់ពួកគេនឹង​បាន​ស្ដាប់​បទ​ថ្មីរបស់​តារា​ប្រុស​រូបនេះ។ យ៉ាងណា​មិញ​បើ​រម្លឹក​ទៅ​ពេល​កន្លងទៅ​ សមាជិក​ BTS រូបនេះ​ធ្លាប់​បាន​និយាយ​ទៅកាន់អ្នក​គាំទ្រ​ថា​ លោក​ចង់​ច្រៀង​បទ​ចម្រៀង​ឲ្យ​រឿង​ «Itaewon Class» ហើយ​ពេល​នេះ​វា​ហាក់​ដូចជា​លោក​បាន​សម្រេច​តាម​បំណង​ហើយ។

រឿង​ «Itaewon Class»

មួយ​វិញ​ទៀត​ដូច​អ្នក​គាំទ្រ​ភាគ​ច្រើន​លើស​លុប​ ក៏​សុទ្ធ​តែ​ដឹង​ថា​ V ក៏​ជា​មិត្តល្អ​ម្នាក់​របស់​តួ​ឯក​ប្រុស​ក្នុង​រឿង​ «Itaewon Class» គឺ​តារា​សម្ដែង​ Park Seo Joon ដែរ៕

Park Seo Joon និង​ V

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់