• 2020-03-10 01:52:21
  • ព័ត៌មាន

EXO-L នាំគ្នាប្រមូល​លុយ​បរិច្ចាគ​តំណាងក្រុម EXO ក្នុងយុទ្ធនាការកាពារពីការឆ្លង COVID-19

  • 2020-03-10 01:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​របស់​ EXO គឺ​ EXO-L បាន​នាំគ្នា​បរិច្ចាគ​ថវិកា​រហូត​ដល់​ទៅ​ ១២,៨១លានវ៉ុន (ប្រមាណ​ ១០ ៦០០ដុល្លារ) បាន​មក​ពី​ការ​រៃអង្គាស​ ជួយ​ដល់​សកម្មភាព​មនុស្ស​ធម៌​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ COVID-19។

សកម្មភាព​សប្បុរសធម៌ពេល​នេះ​របស់​ក្រុម​អ្នក​គាំទ្រ​ EXO ធ្វើ​ឡើង​ក៏​ក្នុងនាម​ជា​តំណាង​ឲ្យ​ក្រុម​ចម្រៀង​ EXO ផងដែរ ហើយ​ថវិក​ត្រូវ​បាន​បរិច្ចាគ​ដល់​សមាគម Hope Bridge National Disaster Relief Association។

ក៏​មាន​សេចក្ដី​រាយការណ៍​ដែរ​ថា​ ក្រុម​អ្នកគាំទ្រ​បាន​ចាប់​ផ្ដើម​រៃអង្គាស​លុយ​ត្រឹម​តែ​ ៥ថ្ងៃ​ប៉ុណ្ណោះ។ ដំបូង​ពួកគេ​បរិច្ចាគ​ ១២,៤៨លានវ៉ុន ដែល​ចំនួន​ទឹកប្រាក់​នេះ​ គឺ​ដើម្បី​ឲ្យ​ត្រូវ​នឹង​ថ្ងៃ​ចេញ​មុខដំបូង (Debut) របស់​ EXO ដែល​ត្រូវ​នឹង​ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១២ ប៉ុន្តែ​ក្រោយមក​ក៏​បន្ថែម​បង្គ្រប់​ចំនួន​ ៣៣០ ០០០វ៉ុន​ទៀត។

ទឹកប្រាក់​ដែល​ប្រមូល​បាន​ទាំង​នោះ​ នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ករណី​ចាំបាច់​ផ្សេងៗ ការពារ​ពីការឆ្លង​ជំងឺ COVID-19 ពិសេស​ជួយ​ដល់​ជន​ក្រីក្រ​ដែល​ខ្វះ​លទ្ធភាព ហើយ​កាយវិការ​មនុស្សធម៌​នៅ​ពេល​នេះ​ ពិតជា​វិសេសវិសាល​កាត់ថ្លៃមិនបាន​ឡើយ៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់