• 2020-03-10 04:11:37
  • ចម្រៀង

បទវៀតណាមច្រៀងអំពីវីរុសកូរ៉ូណាកំពុងល្បីខ្លាំង ល្បីដល់អាមេរិកទៀត!

  • 2020-03-10 04:11:37
  • ចំនួនមតិ 6 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

បទ​ចម្រៀង​ភាសា​វៀតណាម​មួយ​មាន​ចំណង​ជើង​ថា​ “Ghen Cô Vy” ដែល​ច្រៀង​ណែនាំ​អំពី​វិធីសាស្ត្រ​ត្រឹម​ត្រូវ​ក្នុង​ការ​លាង​ដៃ កំពុង​តែ​ល្បីល្បាញ​ខ្លាំង​ពេល​ដែល​ COVID-19 កំពុង​ផ្ទុះ​។

បទ​ចម្រៀង​នេះ​ថែម​ទាំង​ទទួល​បាន​ការ​សរសើរ​ពី​ពិធីករ​ទូរទស្សន៍​អាមេរិក​ល្បី​ឈ្មោះ​​ John Oliver ក្នុង​កម្មវិធី​ទូរទស្សន៍​ Last Week Tonight with John Oliver ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​អង្គការ UNICEF ក៏​បាន​ណែនាំ​ឲ្យ​​ស្ដាប់​ និង​ទស្សនា​វីដេអូ​ចម្រៀង​នេះ ដើម្បី​​បំបាត់​ការ​ភ័យ​ខ្លាច​ជុំវិញ​ COVID-19 ទៀត​ផង។

​​បទ “Ghen Cô Vy” គឺ​ជា​ការ​កែច្នៃ​ឡើង​វិញ​ពី​បទ "Ghen” ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៧ ​ហើយ​​គិត​ត្រឹម​ពេល​នេះ​បទ “Ghen Cô Vy” មាន​ចំនួន​ទស្សនា​ ១០ លាន​ដង។ ទស្សនា​វីដេអូ​ខាង​ក្រោម ៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់