• 2020-03-11 03:35:00
  • ព័ត៌មាន

RM លួចយំ ពេល​ដឹង​ថា​ការប្រគំតន្ត្រី​ BTS ត្រូវ​លុបចោល​ ដោយសារ​កូរ៉ូណាអុកឡុកពេក

  • 2020-03-11 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១០ ខែមីនា​ RM បាន​ចេញ​មុខ​ Live ជជែក​លេង​ជាមួយ​នឹង​អ្នក​គាំទ្រ​ជុំវិញ​ពិភពលោក​លើ V LIVE ដោយ​បាន​និយាយ​រឿង​ជា​ច្រើន មាន​ទាំង​រឿង​រំសាយ​ការ​ប្រគំតន្ត្រី​ទៀត​ផង។

មេក្រុម​ BTS បាន​និយាយ​ថា​ Concert របស់​ក្រុម​ គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ១១, ១២, ១៨ និង​១៩​ខែមេសា ប៉ុន្តែ​ស្របពេល​មេរោគ​ឆ្លង​ប្រភេទ​ថ្មី​គំរាម​កំហែង​ខ្លាំង​ពេកទើប​ គម្រោង​ត្រូវ​រំសាយ​ចោល​វិញ។

RM ទម្លាយ​ថា​ មិន​មែន​​អ្នក​គាំទ្រ​ទេដែល​ខក​ចិត្ត សូម្បី​លោក​ខ្លួន​ឯង​ក៏​ដូចគ្នាដែរ ពេល​ដឹង​ថា Concert ត្រូវ​រំសាយ​ចោល។ លោក​បាន​និយាយ​ថា​ លោកពិបាកចិត្ត​ណាស់​ ហើយ​លួច​យំ​ទៀត​ពេល​ឮដំណឹង​នេះ។

«យើង​ខំ​ត្រៀម​ខ្លាំង​ណាស់​សម្រាប់​ការ​សម្ដែង​ Concert មាន​អ្វី​ច្រើន​ដែល​យើង​ចង់​បង្ហាញ​អ្នក​ទាំងអស់​គ្នា។ យើង​បាន​ត្រឡប់​មក​វិញ​ តែ​គួរ​ឲ្យស្ដាយ​ពេល​សម្ដែង​អត់​មាន​អ្នក​នៅ​ពីមុខ»។

ជាក់ស្ដែង​ ដោយសារ​ជំងឺ COVID-19 ផ្ទុះ​ឡើង​ខ្លាំងពេល​នៅ​ប្រទេស​កូរ៉េ ទើប​ការ​ប្រគំតន្ត្រី​របស់​តារាៗ​ភាគ​ច្រើន​ត្រូវ​រំសាយ​ចោល ហើយ​សូម្បី​កម្មវិធី​សម្ដែង​តាម​ទូរទស្សន៍​ធម្មតា ក៏​មិន​អនុញាតិ​ឲ្យ​មាន​អ្នក​ចូលរួម​ដែរ ជៀសវាង​កើត​មាន​ការ​ឆ្លង​ដោយ​ប្រការ​ណាមួយ។ ដូចនេះ​ ក្រុមតារាៗទាំងអស់​ត្រូវ​សម្ដែអ​លើ​ឆាក​ធម្មតា ប៉ុន្តែ​គ្មាន​អ្នក​ទស្សនា​ចូលរួម​ផ្ដល់​កម្លាំង​ចិត្ត​ដូច​មុនទេ៕

ទស្សនាវីដេអូ Live ទាំងស្រុង៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់