• 2020-03-11 07:18:57
  • ព័ត៌មាន

ញាក់សាច់! RM ជះលុយសុទ្ធទាំងលានៗដុល្លារ​ ទិញ​អគារស្នាក់​ដ៏​សែន​ប្រណិត​នៅ

  • 2020-03-11 07:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានព័ត៌មាន​ចុះ​ផ្សាយ​ថា​ មេក្រុម​ BTS រូប​នេះ​បាន​ទិញ​អគារ​ស្នាក់​នៅ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​តំបន់​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ ជា​តំបន់​ដ៏​ថ្លៃ​បំផុត​ គឺ​ Hannam The Hill កាល​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៩។ នេះ​បើ​តាម​សេចក្ដី​បញ្ជាក់​របស់​វិបសាយ​ព័ត៌មាន​ Skye Daily។

​ខនដូ ឬ​អគារ​ស្នាក់នោះ មាន​ទំហំ​ ២៨៤,២១ ម៉ែត្រការ៉េ និង​មាន​តម្លៃ​ ៤,៩ពាន់លានវ៉ុន (ប្រហែល​ ៤លានដុល្លារ)។ RM ទិញ​ដោយ​ប្រើ​លុយសុទ្ធ​ មិន​ប្រើកាតឥណទាន​ឡើយ។ ដូចនេះ​វា​ពិត​ជា​បញ្ជាក់​ច្បាស់​ក្រឡែត​ថា​ តម្លៃ​ប៉ុណនេះ​ មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ សម្រាប់​លោក​ក្នុង​ការ​​ចំណាយ។

បន្ថែម​ខ្លះទៀត​ពី​តំបន់​ស្នាក់​នៅ​ដ៏​ប្រណីត​នោះ​ ​ប្រកប​ទៅ​ដោយ​សុវត្ថិភាព​ខ្ពស់​បំផុត​ គឺ សន្តិសុខ និង​គ្រប់​យ៉ាង​រៀបចំ​ជាពិសេស​សម្រាប់​អភិជន។

យ៉ាង​ណា​មិញ​ បើ​បញ្ជាក់​ជារួម​ RM ក្លាយ​ជា​សមាជិក​ទី២ ហើយ​របស់​ BTS ដែល​ទិញ​អគារ​ស្នាក់​បែប​ស៊ីវីល័យ​នៅ​ Hannam The Hill បន្ទាប់​ពី​ Jin ដែល​ទិញ​ខនដូ​មួយ​កន្លែង​តម្លៃ​ ជិត​ ៤លានដុល្លារ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់