• 2020-03-11 05:41:56
  • ព័ត៌មាន

Selena Gomez៖ «ខ្ញុំចេះតែគិតថា ប្រហែល​ត្រូវ​នៅម្នាក់ឯង​អស់​មួយជីវិត​»

  • 2020-03-11 05:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​មាន​រូប​សម្រស់​ស្រស់ស្អាត​ ទាំង​មាន​ ទាំង​ល្បី​ និង​មាន​អ្នកគាំទ្រ​ច្រើន​ខ្លាំង​ជាង​ស្អប់​នេះ​ ស្រាប់​តែ​ទម្លាយ​អារម្មណ៍ពិត​ថា​ នាង​ចេះ​តែ​គិត​ខ្លួន​ឯង​នៅ​ម្នាក់​ឯង​អស់​មួយ​ជីវិត។

តារា​ស្រី​វ័យ​ ២៧​ឆ្នាំ Selena Gomez ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ Verified និង​បាន​និយាយ​ថា៖ «ពេល​ខ្លះ​ខ្ញុំ​ភ្ញាក់​ពីគេង​មក​ ខ្ញុំ​រសាប់រសល់​ ហើយ​ចេះ​តែ​គិត​ថា​ ខ្ញុំ​ត្រូវ​នៅ​ម្នាក់​ឯង​ជា​រៀង​រហូត​ហើយមើល​ទៅ»។

នាង​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​រំលង​ប្រហែល​ ១៥នាទី ខ្ញុំ​ក៏​ប្រាប់​ខ្លួន​ឯង​វិញ​ថា​ យើងប្រាកដជា​​នឹង​ជួប​អ្នកណា​ម្នាក់ដែលនៅពីក្រោយ និង​យល់ពីយើង»។

គួរ​បញ្ជាក់​ផងដែរ​ថា​ Selena មិនទាន់ទាក់ទង​អ្នកណា​ឡើយ​ ក្រោយពី​ចែក​ផ្លូវ​ជាមួយ​នឹង Justin Bieber។ មាន​រឿង​ជា​ច្រើន​កើត​ឡើង​ក្នុងជីវិត​របស់​នាង​ ប៉ុន្តែ​ដោយសារឧបសគ្គ​ទាំង​នោះ​ហើយ​ ទើប​ធ្វើ​ឲ្យ Selena ក្លាយ​ជា​នារី​រឹង​មាំ និង​វិល​មក​ប្រសើរ​ឡើង​វិញ​ដូច​បច្ចុប្បន្ន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់