• 2020-03-11 23:52:32
  • ព័ត៌មាន

បន់​ស្រន់​ផង នេន ទុំ ជួប​គ្រោះ​ថ្នាក់​រថយន្ត​ដ៏​រន្ធត់​មួយ​នា​យប់​មិញ

  • 2020-03-11 23:52:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​ពី​មិត្ត​សិល្បៈ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​រ៉េប នេន ទុំ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កាល​ពី​យប់​មិញ​នេះ ក្នុង​ពេល​លោក​បើក​ឡាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត។

វីជេ ដាដា ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​តារា​ចម្រៀង​រ៉េប បាន​បញ្ចេញ​ពី​រឿង​នេះ។ ដាដា បាន​សរសេរ​ថា សំឡាញ់​របស់​លោក បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស​របស់​លោក​បុក​ជាមួយ​នឹង​ក្របី។

"ចូល​រួម​សោកស្ដាយ​សម្រាប់​សម្លាញ់ នេន ទុំ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ សង្ឃឹម​ថា​ទេវតា និង​ជួយ​ថែរក្សា​អាយុ​ជីវិត​សម្លាញ់​ខ្ញុំ​ផង!”។ ដាដា សរសេរ​លើ​ហ្វេសប៊ុក​​របស់​លោក។

យ៉ាង​ណា​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត អំពី​គ្រោះ​ថ្នាក់​នេះ និង​ថា ពេល​នេះ នេន ទុំ សុខ​ទុក្ខ​យ៉ាង​ណា​មិន​ទាន់​ដឹង​ឡើយ ដោយ​ទាំង​សាមី​ខ្លួន នេន ទុំ និង​វីជេ ដាដា នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន។ អ្នក​គាំទ្រ​លោក​ជា​ច្រើន បាន និង​កំពុង​បន់​​ស្រន់​ឲ្យ នេន ទុំ ផុត​គ្រោះ​ភ័យ ព្រោះ​មើល​តាម​ស្ថានភាព​គ្រោះ​ថ្នាក់ គឺ​លោក ស្ថិត​ក្នុង​លក្ខខណ្ឌ​ដ៏​គួរ​ឲ្យ​បារម្ភ ដោយ​សារ​រថយន្ត​ឡិចស៊ីស​របស់​លោក ខូច​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំង​ស្រុង៕

អត្ថបទ៖ ទារិកា

មតិយោបល់