• 2020-03-13 06:01:52
  • ព័ត៌មាន

RM ទាយ​​ថាបើ​ជួប​ Zombie មែន V ត្រូវស្លាប់​មុនគេ ឯហេតុផលពីក្រោយចម្លើយញាក់សាច់

  • 2020-03-13 06:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ BTSច្បាស់ជា​ដឹង​ច្បាស់​ថាសមាជិក​ម្នាក់ៗ​មាន​ចរិត​បែប​ណា? ហើយ​អ្នក​ដែល​ប៉ិន​សង្កេត​ និង​ដឹង​ច្បាស់​ជាងគេ គ្មាន​អ្នកណា​ក្រៅពី RM នោះទេ។

មើល​តាំងពី​ចំណង់ចំណូល​ចិត្ត​ និង​អ្វី​ដែល​សមាជិក​មិនចូលចិត្ត​ RM ដឹង​ទាំងអស់​ថា​អ្នកណា​មាន ទម្លាប់​បែប​ណា។ លោក​ថែម​ទាំង​អាច​ទាយ​ដឹង​ទៀត​ថា​ បើ​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​រន្ធត់​ណា​មួយ​ ឧទាហរណ៍​ដូច​ជា​ ប្រសិន​មាន​ Zombie មក​ធ្វើ​បាប​ពិត​ប្រាកដ​ តើ​អ្នកណា​ដែល​ត្រូវ​មាន​បញ្ហា​ខ្លាំង​ជាងគេ។

ដូច​នៅ​ក្នុង​ភាគ​មួយ​របស់​​ Run Of BTS! អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​ច្បាស់​ជា​ដឹង​ថា​ អ្នកណា​ដែល​ខ្លាច​ជាងគេ ហើយអ្នកណា​ដែល​មិន​ខ្លាច​សោះ។ ពិត​ណាស់​ Jin, J-Hope និង​ Suga គឺជា​អ្នក​ដែល​ខ្លាច​បំផុត​ ព្រោះ​ពួកគេ​ស្រែក​រហូត ប៉ុន្តែ​ធាតុ​ពិត​យ៉ាង​ណា​ RM ទម្លាយ​ហើយ។

កាល​ពី​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ Fan Sign មានន័យ​ថា​ច្រើន​ឆ្នាំ​ដែរ មុន​វីដេអូ​ Run of BTS! ចាក់ផ្សាយ​ RM ត្រូវ​បាន​គេ​ឲ្យ​ជ្រើស​ថា​តើ​សមាជិក​ក្រុម​ម្នាក់​ណា​ដែល​អាច​នឹង​ស្លាប់​មុន​គេ​ បើ​មាន​ Zombie តាម​ធ្វើ​បាប​មែន។ ភ្លាមៗ​ លោក​ជ្រើស​យក V។

ពេល​នោះ​ដែរ សំណួរ​ក៏​មក​បន្តទៀត​ថា​ ហេតុអ្វី​ជា V? RM ថា៖ ទី១ ដោយសារ​ V ​អត់​ចេះ​ខ្លាចអីទាំងអស់ ទី២ V ​ហ៊ាន​​ទៅ​ជូយ​អ្នក​ផ្សេងទៀត ដោយ​មិន​គិត​ពីខ្លួន​ឯង ទី៣ V ហ៊ាន​ទាំង​រាប់អាន​មនុស្ស​ស្លាប់​ធ្វើ​ជា​ពួកម៉ាក ព្រោះ​ថា​អ្នក​ទាំងនោះ​អាច​នឹង​​ឯកា​ខ្លាំង។

ដូចនេះ​សរុប​មក​វិញ​ មិន​មែន​បានន័យ​ថា​ V ជា​មនុស្ស​ខ្លាច​ខ្មោច​ខ្លាំង​ដល់​ថ្នាក់​ភ័យ​សន្លប់ទេ ប៉ុន្តែ​ដោយសារ​ភាព​ក្លាហាន​របស់លោក​ទៅ​វិញ​ទេ អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ពេល​ជួប​ស្ថានភាព​នោះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់