• 2020-03-16 05:10:00
  • ជីវិតតារា

Song Joong Ki វាយ​កម្ទេច​ផ្ទះ​ក្រេប​ទឹក​ឃ្មុំ​ជាមួយ Song Hye Kyo ចោល

  • 2020-03-16 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki ធ្លាប់​ចំណាយ​លុយ​យ៉ាង​ច្រើន​ដើម្បី​ផ្ទះ​មួយ​ខ្នង​នៅ​កណ្ដាល​ទី​ក្រុង​សេអ៊ូល​ដើម្បី​រស់​នៅ​នឹង​អតីត​ភរិយា​ដែល​ជា​កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo។ ភូមិ​គ្រឹះ​ទិញ​ដើម្បី​ក្រេប​ទឹក​ឃ្មុំ​នេះ នៅ​ពេល​បច្ចុប្បន្ន​កំពុង​ត្រូវ​វាយ​កម្ទេច។

កាល​ពី​ថ្ងៃ​ទី ១៤ ខែមីនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា ភូមិគ្រឹះ​លំដាប់​ខ្ពស់​នៅ​​ខណ្ឌ Itaewon ក្រុង​សេអ៊ូល របស់​កំពូល​តារា​សម្ដែង​ប្រុស Song Joong Ki កំពុង​ត្រូវ​បាន​វាយ​កម្ទេច និង​សាងសង់​ថ្មី​ឡើង​វិញ​ទាំង​ស្រុង។

ប្រភពដដែល​បាន​លើក​ឡើង​ថា តួ​រឿង​ ម្ចាស់​ព្រះ​អាទិត្យ បាន​ចំណាយ​ថវិការ​ជិត​១០​លាន​ដុល្លារ ដើម្បីរស់​នៅ​ជាមួយ​អតីត​ភរិយា​របស់​ខ្លួន កំពូល​តារា​សម្ដែង​ស្រី​ Song Hye Kyo ក្រោយ​ពេល​ពួក​គេ​រៀបការ​រួច។ ក្រោយ​រស់​នៅ​ជាមួយ​គ្នា​បាន​២០​ខែ ពួក​គេ​ក៏​ចែក​ផ្លូវ​គ្នា។ ដោយ​សារ​តែ​នេះ​គឺ​ជា​ទ្រព្យ​ឯកជន​ដែល​ទិញ​មុន​ពេល​រៀបការ ដូច​នេះ​ផ្ទះ​មួយ​ខ្នង​ខាង​លើ​គឺ​ជា​កម្មសិទ្ធិ​ទាំង​ស្រុង​របស់ ប្រុស​ស្អាត​វ័យ​៣៣​ឆ្នាំ។

តាម​នោះ​ដែរ ផ្ទះ​នេះ​នឹង​ត្រូវ​វាយ​កម្ទេច​ចោល​ហើយសង់​ឡើង​វិញ ដោយ​មាន​ជាន់​ខាង​លើ​២​ជាន់ និង​ជាន់​ក្រោយ​ដី​បី​ជាន់។ មុន​ពេល​វាយ​កម្ទេច ផ្ទះ​នេះ​មាន​ជាន់​ខាង​លើ​២ និង​ជាន់​ក្រោម​ដី​១៕

ប្រភព៖ news.zing.vn | lovekpop95 ប្រែសម្រួល៖ Caramel

មតិយោបល់