• 2020-03-16 05:23:49
  • ព័ត៌មាន

លទ្ធផល​ចេញហើយ! បន្ទាប់ពីប្ដី តារាចម្រៀង​ Lydia ក៏​ឆ្លង​ COVID-19 ដែរ

  • 2020-03-16 05:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​ថៃ​ បាន​ប្រកាស​ជា​សាធារណៈ​ហើយ​ក្រោយ​ទទួល​លទ្ធផល​ថា​ ខ្លួន​ពិត​ជា​បាន​ឆ្លង​មេរោគ​ COVID-19 មែន បន្ទាប់​ពី​ប្ដី​បាន​ប្រកាស​ថា​មាន​ផ្ទុក​មេរោគ​នេះ​កាល​ពី​ថ្ងៃសុក្រ ទី​ ១៣ ខែមីនា​ ឆ្នាំ​២០២០។

Lydia Sarunrat
Matthew Deane

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែមីនា​ ឆ្នាំ ២០២០ Lydia Sarunrat បាន​បង្ហោះ​ព័ត៌មាន​ថា​ លទ្ធផល​ត្រួតពិនិត្យ​សុខភាព​ចេញ​មក​ហើយ​ ហើយនាង​ពិត​ជា​មាន​ផ្ទុក​មេរោគ​ COVID-19 មែន។

ភ្ជាប់​ជាមួយ​គ្នា​នោះ​ Lydia ក៏​បាន​សរសេរ​ដែរ​ថា៖ «អ្វី​ដែល​សំខាន់​ពេល​នេះ​ គឺ​តាំង​សតិ​ឲ្យ​បាន​ល្អ​ ក្នុង​កាលៈទេសៈ​បែប​នេះ​ ត្រូវ​តស៊ូ​ប្រឆាំង​តទៀត។ ​អ្វី​​ដែលពិបាក​បំផុត​នោះ​គឺ​ ត្រូវ​និយាយ​លា​គ្រួសារ​ និង​កូនៗ ត្រូវ​ឲ្យ​កូនៗ​ទាំង ២​ រស់នៅ​ដោយគ្មាន​ប៉ា​ និង​ម៉ាក់សិន​ ហើយ​មិន​ដឹង​ថាទ្រាំ​រយៈពេល​យូរ​ប៉ុនណា​ទៀត តែ​យ៉ាង​ហោចណាស់ក៏នៅ​មាន​លោកយាយ លោកតា ដែល​នៅ​មើល​ថែពួកគេ។ សង្ឃឹម​ថា​ Demi មិនភ្លេច​ម៉ាក់ សង្ឃឹម​ថា​ Dylan មិន​ខឹង​ដែល​ប៉ាម៉ាក់បាត់មុខ​ភ្លាមៗ។ ចាំ​ Mummy និង​ Daddy ត្រឡប់​មក​វិញ​ណាកូន ហាម​យំ​ ព្រោះ​ទឹកភ្នែក​អាច​មាន​មេរោគ»។

កូនទី១របស់ Matthew និង​ Lydia
កូនទី២របស់ Matthew និង​ Lydia

អ្វី​ដែល​នាង​បាន​សរសេរ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ក្ដុកក្ដួល​ខ្លាំងណាស់ ព្រោះ​នាង​ត្រូវ​ប្រឆាំង​អត់ទ្រាំ​តស៊ូ នឹង​មេរោគ​កំណាច ហើយ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​កូន​តូចៗ​ ដើម្បី​ទោ​ព្យាបាល​ខ្លួន​ឲ្យជា​ទៀត។ ឃើញ​ដូចនេះ​ទាំង​អ្នក​គាំទ្រ ពិសេស​មិត្តភ័ក្ដិ​រួម​អាជីព​បាន​នាំគ្នា​ជូនពរ​នាង​ឲ្យ​ឆាប់ជាសះស្បើយ និង​ផ្ដល់​កម្លាំង​ចិត្ត​នាង​ និង​ស្វាមី​គ្រប់គ្នា៕

ប្រភព៖ Instagram ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់