• 2020-03-17 02:20:00
  • ព័ត៌មាន

ទំនេរមិនទាន់ V ខំឆ្លៀតទៅលេង និង​ផ្ដល់កម្លាំងចិត្ត Seo Joon ដល់កន្លែងថត

  • 2020-03-17 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ១៦ ខែមីនា​ ឆ្នាំ ២០២០ V បាន​ទៅ​សួរ​សុខទុក្ខ​មិត្ត​ល្អ​ ដែល​លោក​ចាត់ទុក​ថា​ជា​បង​ប្រុស Park Seo Joon ដល់​កន្លែង​ថត​ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត។

សមាជិក​ BTS រូប​នេះ​បាន​ទៅ​ជួប​ Park Seo Joon ដល់​ទីតាំង​ថត​រឿង​ «Itaewon Class»។ ផ្អែក​តាម​ប្រភព​ខាងក្នុង​បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​ដែរ រឿង​នេះ​ត្រូវ​បោះ​ទីតាំង​ថត​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ផ្ទាល់​តែ​ម្ដង។

ដូច​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដឹង​ច្បាស់ ថា​ V មមាញឹក​យ៉ាង​ណា​ក្នុង​ការ​ចេញ​ Promote អាល់ប៊ុម​ថ្មី​ «Map of the Soul: 7» ប៉ុន្តែ​ឲ្យ​តែ​មាន​ពេល​ទំនេរ​បន្តិច​បន្តួច​ លោក​នឹង​ឆ្លៀតចំណាយ​ពេល​ទៅ​ផ្ដល់​កម្លាំង​ចិត្ត​មិត្តភ័ក្ដិ​ជា​ទី​ស្រឡាញ់​របស់​លោក​ទាំងអស់ ព្រោះ​ថា​ V ជា​មនុស្ស​ដែល​ពូកែ​បំផុត​ខាង​រាប់អាន​មិត្ត៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់