• 2020-03-19 02:58:35
  • ព័ត៌មាន

អ្នកគាំទ្រម្នាក់​ត្រូវស៊យធំ ដោយសារ​ហ៊ាន​បង្ហាញ​ព័ត៌មានផ្ទៃក្នុង​របស់​ V ជា​សាធារណៈ

  • 2020-03-19 02:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី ១៨ ខែមីនា អ្នក​គាំទ្រ​ម្នាក់​បាន​បង្ហោះ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់ V សមាជិក​ BTS លើ YouTube។ ឯកសារ​ផ្ទៃក្នុង​ទាំងនោះ​រួម​មាន​ រូបថត​អត្តសញ្ញាណប័ណ្ណ​ លេខអត្តសញ្ញាណប័ណ្ណ ក៏​ដូចជា​លេខ​លិខិតឆ្លងដែន (Passport) របស់​ V ទៀតផង។

ទង្វើ​នេះ​ ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ BTS មាន​ការ​ទើស​ចិត្ត​ និង​ខឹង​សម្បារ​ជា​ខ្លាំង​ ដែល​បុគ្គល​ម្នាក់​នោះ​ហ៊ាន​ប្រព្រឹត្តិ​ ទាំង​ដឹង​ថា​វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ។ អ្នក​គ្រប់​គ្នា​ដែល​បាន​ឃើញ​ហើយ​ បាន​នាំគ្នា Report វីដេអូ​នោះ​ រហូត​ YouTube លុប​ចេញ។

ជាការពិត​ V មិន​មែន​ជា​តារា​ K-Pop ទី១​ទេ​ដែល​ក្លាយ​ជា​ជនរងគ្រោះ​ ត្រូវ​អ្នកគាំទ្រ​ជ្រុល​និយម​ ធ្វើ​រឿង​នេះដាក់។ ដូច​តារា​ល្បីផ្សេង​ទៀត​ដូចជា Chanyeol, Sehun (ក្រុម EXO), Chaeyoung, Nayeon (ក្រុម TWICE) ក៏ដូចជា​ សមាជិក​របស់ក្រុម NCT ក៏​ត្រូវ​បែក​ធ្លាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដោយសារ​ស្នាដៃ​អ្នក​ទាំង​នោះ​ដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់