• 2020-03-19 07:54:30
  • ជីវិតតារា

នីតា វរវង្ស៖ ខ្ញុំ​កំពុង​សង្កេត​មើល​អត្តចរិត​បុរស​ម្នាក់!

  • 2020-03-19 07:54:30
  • ចំនួនមតិ 42 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

តារា​សម្ដែងស្រីវ័យក្មេង នីតា វរវង្ស កំពុង​ពិចារណា​លើ​អត្តចរិត​បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ ដែល​បាន​សារភាព​ស្នេហ៍ និង​កំពុង​លួច​ស្រឡាញ់​នាង មុននឹង​ទទួល​យក​ជា​ដៃគូ​ជីវិត ខណៈ​ដែល​នាង​នឹក​ស្រមៃ​ចង់​ស្លៀក​ឈុត​កូន​ក្រមុំ​នឹង​គេ​ដែរ​ហើយនោះ។

វត្តមាន​របស់​​ នីតា វរវង្ស នៅ​ក្នុង​ពិធី​មង្គលការ​របស់​ម៉ាក សែនសូនីតា ក្នុង​នាម​ជា​អ្នក​កំដរ​កូន​ក្រមុំ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ពិធី​មង្គល​នេះ​កោតសរសើរ​ពី​រូប​សម្រស់​របស់​នាង ហើយ​ឆ្ងល់​ថា​តើ​នាង​មាន​គូគ្រង ឬ​នៅមិនតិចគ្នានោះទេ។

ត្រង់​ចំណុច​នេះ នីតា វរវង្ស បាន​បង្ហើប​ប្រាប់ Sabay ថា "ខ្ញុំ​នៅ​សម្លឹង​មើល​បុរសម្នាក់​បន្ត​ទៀត​ថា​តើ​គាត់​នៅ​មាន​អត្តចរិត​បែប​ហ្នឹង ឬ​គាត់​ប្រែប្រួល​យ៉ាង​ណា​ទៀត ប៉ុន្តែ​យើង​ទាំង​ពីរ​នៅ​ជា​លក្ខណៈ​រាប់​អាន មិន​មែនលក្ខណៈ​ជិត​ស្និទ្ធ ហើយ​ស៊ីជម្រៅ​នោះ​ទេ"។

នៅ​ពេល​ដែល​​ Sabay សួរ​ថា តើ​កញ្ញា​មាន​អារម្មណ៍​បែប​ណា នៅ​ពេល​ដែល​បាន​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ ហើយ​ឃើញ​ពិធី​មង្គល​ការធំ​បែប​នេះ? វរវង្ស​ឆ្លើយ​ទាំងទឹកមុខញញឹមញញែមថា៖​​ "មាន​អារម្មណ៍​សប្បាយ ហើយ​នឹកស្រមៃ​ថា​ខ្លួន​ឯង​ចង់​ស្លៀក​រ៉ូប​កូន​ក្រមុំ​ដូច​បង​ តូតា ដែរ"។

រូបភាព៖ ហ្វេសប៊ុក វរវង្ស

បច្ចុប្បន្ន នីតា វរវង្ស មាន​វ័យ​២៤​ឆ្នាំ​ហើយ ហើយ​បុរស​ដែល​មាន​សំណាង​បាន​ធ្វើ​ជា​កូន​កំលោះ​របស់​នាង គឺ​ត្រូវ​មាន​លក្ខខណ្ឌ​បី​សំខាន់ គឺ​ទី១ មាន​ការងារ​ច្បាស់​លាស់ ទី២ មាន​ទំនួល​ខុសត្រូវ​គ្រប់​រឿង និង​ទី៣ ចេះ​ស្រឡាញ់​រូប​នាង និង​ក្រុម​គ្រួសារ។ នាង​ជា​តារា​សម្ដែង​វ័យ​ក្មេង​ជំនាន់​ក្រោយ ប៉ុន្តែ​នាង​​មមាញឹក​ក្នុង​អាជីពសិល្បៈ​ខ្លាំង។ ថ្មីៗ​នេះ នាង​ក៏​បាន​ដើរ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ដែរ ក្នុង​រឿង"អន្ទាក់​ស្នេហ៍"៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

មតិយោបល់