• 2020-03-23 07:45:00
  • ស្ទីលតារា

ទុក​កូវីដ-១៩ ម្ដុំ ប្រុស​ស្អាត សន​ ពិសិដ្ឋ​​ ចុះបេសកកម្មយ៉ាងរំភើយ​អួត​ទេសភាព​ស្អាត​ៗ​អស់​ទាស់

  • 2020-03-23 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ជំនាន់​ថ្មី លោក សន ពិសិដ្ឋ បាន​បង្ហាញ​រូប​ថត​របស់​លោក​ជា​ច្រើន​សន្លឹក​ដែល​បង្អួត​រាង​ជាមួយ​ឡាន​សេរី​ទំនើប និង​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ នា​ខេត្ត​មណ្ឌល​គិរី និង​ខេត្ត​ពោធិ៍សាត់ ខណៈ​ដែល​​កូវីដ១៩ បាន និង​កំពុង​គំរាម​កំហែង។

នៅ​ក្នុង​ដំណើរ​បេសកកម្ម​ថត​ស្ពត​ពាណិជ្ជកម្ម​ឡាន​សេរី​ទំនើប​រយៈ​ពេល​ជិត​១សប្ដាហ៍ ពិសិដ្ឋ បាន​បង្ហាញ​ភាព​ស្រស់ស្រាយ​ដ៏​កម្រ​របស់​ខ្លួន​នៅ​លើ​ផ្លូវ​៥១ ម្ដុំ​ភ្នំ​១៥០០ ខេត្ត​ពោធិ៍សាត់ និង​នៅ​លើ​ផ្លូវ​មួយ​ម្ដុំ​រមណីយដ្ឋាន​អណ្ដូង​ស្នេហ៍ ខេត្ត​មណ្ឌល​គិរី។ តាម​រយៈ​រូប​ភាព​ច្រើន​សន្លឹក​ពី​ទីនោះ ពិសិដ្ឋ ហាក់​មិន​មាន​កង្វល់​ចំពោះ​កូវីដ​១៩ ឡើយ។

លោក សន ពិសិដ្ឋ អំពាវនាវ​ដល់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​រូប​លោក ត្រូវ​មាន​ជំហរ​រឹងមាំ ហើយ​មិន​ត្រូវ​ខ្លាច​ពេក​ចំពោះ​កូវីដ​១៩ ដោយ​គ្រាន់​តែ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ និង​ជាប់​លាប់​នូវ​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ស្ដីពី​ការ​បង្ការ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​នេះ។ លោក​សូម​កុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ភ័យ​តក់ស្លុត​រហូត​បាត់​ម្ចាស់ការ​លើ​ខ្លួន​ឯង ឬ​ទាញ​យក​ព័ត៌មាន​មិន​ពិត​ទៅ​ប្រើនាំឲ្យកាន់តែភ័យខ្លាច។

តោះ...ប្រិយមិត្ត​ដើម្បី​បន្ធូរ​ភាព​តានតឹង និង​កង្វល់​ពី​បញ្ហា​កូវីដ​១៩ ពេក! Sabay សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​កាន់​ខេត្ត​មណ្ឌលគីរី និង​ខេត្ត​ពោធិ៍សាត់ ជាមួយ​តារា​សម្ដែង សន ពិសិដ្ឋ ដូច​តទៅ៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់