• 2020-03-24 08:19:00
  • ព័ត៌មាន

CL អបអរថ្ងៃកំណើត Park Bom ភ្ជាប់ជាមួយរូបភាពពីមុនរម្លឹកអនុស្សាវរីយ៍មានន័យ

  • 2020-03-24 08:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៤ ខែមីនានេះជាថ្ងៃខួបកំណើតរបស់ Park Bom អតីតសមាជិកក្រុម 2NE1ហើយក៏ជាថ្ងៃដែលនាងបានទទួលពាក្យជូនពរជាច្រើនពីអ្នកគាំទ្រ ពិសេសមនុស្សជាទីស្រឡាញ់ជុំវិញខ្លួនដែរ។

ដូច CL ជាដើមជាសមាជិករួមក្រុម និងជាមនុស្សដែលស្និទ្ធនឹង Park Bom ក៏បានបង្ហោះរូបជូនពរ ដោយរូបដែលបង្ហាញទាំងនោះសុទ្ធតែជារូបភាពចាស់ៗថតកាលពីមុន មានន័យថាកាលពីនៅ Active ក្រុម 2NE1 ជាមួយគ្នា រួមជាមួយនឹងប្រយោគខ្លីសាមញ្ញ «Happy Bom Day»។

ក្នុងរូបទាំងនោះ គ្រប់គ្នាច្បាស់ជាឃើញថា CL និង Park Bom ធ្វើសក់ម៉ូដ ការតុបតែងមុខមាត់ ម៉ូដសំលៀកបំពាក់ស្រដៀងគ្នាជាតំណាងគេទាំង២ ជាដៃគូដ៏ស័ក្ដិសមបំផុត៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់