• 2020-03-25 09:19:54
  • ព័ត៌មាន

ជួយ​លើក​ទឹក​ចិត្ត​ផង! តារាចម្រៀង​ម្នាក់ និង​​ជា​ពេទ្យ​ផង​ ស្ម័គ្រ​ចិត្ត​ទៅ​ជួយ​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩​ ដោយ​ផ្ទាល់

  • 2020-03-25 09:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Original Song លោក ឌឿ វិសាល ហៅ​ធូ កំពុង​ស្ថិតនៅ​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​មួយ ដោយ​លោក​ត្រូវ​ចេញ​ទៅ​បំពេញ​បេសកកម្ម​ជួយ​អ្នកជំងឺ​កូវីដ-១៩ ដែល​ជា​ការងារ​ប៉ា និង​ម៉ាក់​របស់​លោក​ព្រួយបារម្ភ និង​មិន​ចង់​ឲ្យ​ធ្វើ​នោះ​ឡើយ ហើយ​ម្យ៉ាង​ត្រូវ​ទម្លាក់​មុខរបរ​ពេទ្យ​នៅ​ផ្ទះ និង​ការងារ​សិល្បៈ​មួយ​គ្រា​សិន។

លោក ធូ បាន​សម្រេច​ចិត្ដ​ជា​ចុង​ក្រោយ​រួច​ហើយ​ថា នឹង​រក្សា​អាជីព​ជា​គ្រូ​ពេទ្យ​ផង និង​អ្នក​សិល្បៈ​ផង ប៉ុន្តែ​នៅ​គ្រា​ដែល​ប្រទេស​ឋិតនៅ​ក្នុង​គ្រោះ​ភ័យ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ រូប​លោក​ត្រូវ​តែ​រួម​ចំណែក​ជួយ​ជាតិ​តាម​លទ្ធភាព ដោយ​ប្រើ​ជំនាញ​ពេទ្យ​ផ្នែក​គិលានុបដ្ឋាក​របស់​លោក​ដើម្បី​ព្យាបាល​អ្នកជំងឺ​ផ្ទាល់។​តាម​គម្រោង​រូប​លោក និង​ក្រុម​គ្រួ​ពេទ្យ​ស្ម័គចិត្ដ​ប្រមាណ​៤០០​នាក់​ផ្សេង​ទៀត នឹង​ចេញ​បេសសកម្ម​តាម​ខេត្ដ​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២០ ក្រោយ​ជួប​ប្រជុំ​បច្ចេកទេស​នៅ​ថ្ងៃទី២៧ ខែ​មីនា ម្ដង​ទៀត។

លោក ឌឿ វិសាល ហៅ​ធូ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​សិល្បៈ និង​ជា​គ្រូ​ពេទ្យ​វ័យ​ក្មេង​មាន​ចិត្ត​សប្បុរស ដោយ​បាន​ដាក់​ឈ្មោះ​ជា​គ្រូ​ពេទ្យ​ស្ម័គចិត្ដ​តាម​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូវីដ-១៩។

រូបភាព៖ ហ្វេសប៊ុក ធូ

លោក ធូ នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ជា​ច្រើន​ចំពោះ​សកម្មភាព​មនុស្ស​ធម៌ និង​ជីវិត​សិល្បៈ​របស់ លោក។ លោក​ជា​អ្នក​និពន្ធ និង​ច្រៀង​ផ្ទាល់​ខ្លួន​នូវ​បទ​ជាច្រើន​ដូច​ជា៖ បទ "បង​អាច​ជួយ​បាន" និង​បទ"ចាំ​ឲ្យ​ម៉ែ​ចូល​ស្ដី" សម្រាប់​អបអរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់