• 2020-03-27 08:33:03
  • ព័ត៌មាន

ដំណឹងល្អមិនគួរ​រំលង! Park Seojoon និង​ Jun Jihyun នឹង​សម្ដែង​រឿង​ថ្មីជាមួយគ្នា

  • 2020-03-27 08:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Park Seo Joon កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការថតភាពយន្តភាគថ្មីមួយទៀត មានចំណងជើងថា «Mount Jiri» ដែលមាន Jun Jihyun ជាតួ។ ពេលនេះក្រុមការងារកំពុងសម្រេចយកតួណាខ្លះទៀត ហើយបើគ្រប់យ៉ាងរលូនតាមគម្រោង នោះអាចនឹងបញ្ចាំងនៅដើមឆ្នាំ ២០២១។

ផ្អែកតាមការចេញផ្សាយរបស់វិបសាយព័ត៌មាន Ilgan Sports តារាសម្ដែងរាងខ្ពស់ Park Seo Joon នឹងចាប់ដៃគូជាមួយនឹង Jun Jihyun ក្នុងរឿងថ្មី «Mount Jiri» ។ រឿងភាគមួយនេះផងដែរ ជាស្នាដៃនិពន្ធ Kim Eun Hee ម្ចាស់ស្នាដៃរឿង «Signal» និងរឿងភាគ «Kingdom» ទាំង ២រដូវកាល។

តួរបស់ Park Seo ក្នុងរឿងថ្មីនេះ មានឈ្មោះ Kang Hyeon Jo ជាអ្នកថែសួនចំណូឡលថ្មីម្នាក់ដែលមានទេពកោសល្យច្រើនមុខ តែលាក់មិនឲ្យគេដឹង។ តាមពិតតួម្នាក់នេះធ្លាប់់ជាអនុសេនីយ៍ក្នុងជួរ។

Jun Ji Hyun វិញដើរតួជាSeo Yi Kang ជាមនុស្សតែម្នាក់គត់ដែល Kanh Hyeon Jo (តួសម្ដែងដោយ Seo Joon) ទុកចិត្ត និងហ៊ានប្រាប់រាល់អាថ៌កំបាំង របស់ខ្លួនទាំងប៉ុន្មានទៅឲ្យនាងដឹង។

រឿងនេះមានភាគរយល្បីខ្ពស់បំផុត ព្រោះគ្រប់គ្នាពិតជាបានដឹង និងស្គាល់ច្បាស់ពីស្នាដៃរបស់អ្នកទាំង ២ ថាគ្រប់ពេលបង្ហាញខ្លួន តើមានការគាំទ្រយ៉ាងណា? ដូចនេះ «Mount Jiri» ជាភាពយន្តថ្មីមួយទៀតដែល អ្នកគាំទ្រគ្រប់គ្នារបស់អ្នកទាំង ២រង់ចាំទស្សនាទៀតហើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់