- 2020-03-30 02:16:45
- ព័ត៌មាន
សម្រស់មិនធម្មតារបស់បងស្រី Jisoo កាន់តែមានអ្នកឈ្លក់វង្វេងខ្លាំង
- 2020-03-30 02:16:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់មិនធម្មតារបស់បងស្រី Jisoo កាន់តែមានអ្នកឈ្លក់វង្វេងខ្លាំង
ចន្លោះមិនឃើញ
Jisoo ជាប់ងារថាជាសមាជិកដែលមានមុខមាត់ស្រស់ស្អាតជាងគេប្រចាំក្រុម BLACKPINK ហើយនាងចាប់ផ្ដើមល្បីលឿនបំផុត ពេល Debut ភ្លាមៗ។
សម្រស់របស់ Jisoo ពិតជាបានមកពីធម្មជាតិ ហើយក៏អាចនិយាយបានថាស្អាតតាមតំណគ្រួសារដែរ ព្រោះបើងាកទៅមើលបងស្រីរបស់នាងវិញ ត្បិតមិនមែនជាអ្នកសិល្បៈដូចប្អូនប៉ុន្តែសម្រស់របស់នាងពិតជាលេចធ្លោខ្លាំងបំផុត។
បងស្រីរបស់ Jisoo គឺ Jitoon ដែលជាអតីតនារីអាកាសចរណ៍ ធ្លាប់បានបង្ហាញមុខមាត់ពញ្ញាក់ Fan ច្រើនដងមកហើយ។ ប៉ុន្តែថ្មីៗនាងបានលេចមុខជាថ្មី ជាមួយរូបថតដែលថតជិតៗ ច្បាស់ៗបំផុត ដែលអាចបញ្ជាក់ថា ទោះបីអាយុជាង ៣០ឆ្នាំ និងមានកូន ២ក៏ដោយ ក៏នាងនៅតែមានសម្រស់ទាក់ទាញបែបយុវវ័យក្មេងខ្ចី។ ថតកាន់តែជិតបែបនេះ រឹតតែធ្វើឲ្យមហាជនចាប់អារម្មណ៍ថា នាងមានមុខមាតត់ស្រដៀងនឹងតារាសម្ដែង Han Hyo Joo៕