• 2020-04-04 03:27:12
  • ព័ត៌មាន

Galaxy លើកពេលចេញបទថ្មីទាក់ទងនឹងកសិផលធម្មជាតិ

  • 2020-04-04 03:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​អប់រំ​សុខភាពដែលទាក់ទង​នឹង​ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា សម្រេច​លើក​ពេល​ចេញ​បទចម្រៀងថ្មីទាក់ទងនឹងផ្សារបន្លែនេះទៅ​ខែ​ឧសភា វិញ ដែល​កន្លង​ទៅ​ស្ថាបនិក​របស់​ផលិតកម្មGalaxy ណាវ៉ាត្រា បានប្រាប់​ថា​បទ​ចម្រៀង​ថ្មី​ទាក់ទង​នឹង​ផ្សារ​កសិផល​ធម្មជាតិ នឹង​ចេញ​ឲ្យ​បាន​នៅ​ខែ​មេសា ឆ្នាំ​២០២០ នេះ។

អ្នកនិពន្ធ និង​ដឹកនាំ​ថត​ប្រចាំ​ផលិតកម្មGalaxy ណាវ៉ាត្រា លោក យឹម តា​ស្រង់ បញ្ជាក់​ពី​មូលហេតុ នៃ​ការ​ពន្យារ​ពេល​​នេះ​ថា ក្រុម​ការងារ​ត្រូវ​ការពេលវេលាចុះ​តាម​ខេត្ដ​នានា​ដើម្បី​ផ្ដិត​យក​ភាព​ផ្ទាល់​ពី​កសិដ្ឋាន​ដែល​ជា​ប្រភព​បន្លែ​ធម្មជាតិ​១០០% មក​បង្ហាញ​ជូន​ទស្សនិកជន៖"យើង​មាន​បទ​ចម្រៀង​ច្រើន​ទៀត​ដែល​ត្រូវ​ចេញ បន្ទាប់ពីបទ"ស្រីៗគ្នាយើង" ប៉ុន្ដែកំពុង​ប្រមូល​ប្រភព​នៅ​ឡើយ។ នៅ​ក្រោយ​ចូល​ឆ្នាំ ឬ​ចូល​ដល់​ខែ​៥"។

លោក យឹម តា​ស្រង់ មាន​ភារៈ​ជា​អ្នក​អប់រំ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​កម្ពុជា ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ការ​បរិភោគ​កសិផល​ធម្មជាតិ ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​កសិករ តាម​រយៈ​ការ​តែង​និពន្ធ​បទ​ចម្រៀង​របស់​ខ្លួន។ បច្ចុប្បន្ន​ មាន​កសិផល​ធម្មជាតិ​ជាង​៣០០​មុខ កំពុង​ដាក់​លក់​នៅ​ផ្សារ​ទំនើប​កសិផលធម្មជាតិនេះ។

ផ្សារ​ទំនើប​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ទំនើប​អូឡាំព្យា​ជាន់​ផ្ទាល់​ដី ស្ថិតនៅ​ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ប្រិយមិត្ដ​អាច​កុម្ម៉ង​ និងសេវាកម្មដឹកជញ្ជូន បាន​តាម​ទូរស័ព្ទ​លេខ​​០១១ ៤៤៤ ៤៤៤៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់